អេស្ប៉ាញប្រកាសកាន់ទុក្ខ​រយៈពេល១០ថ្ងៃ ដល់អ្នកដែលបានស្លាប់​ដោយជំងឺកាចសាហាវកូវីដ១៩

//s5.kh1.co/ab/abce7bab3772d3697c8a5bf536e604e47d706d26.jpg
សង្គម

 ២៧-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រដ្ឋាភិបាលអេស្ប៉ាញបានប្រកាស​ធ្វើពិធីកាន់ទុក្ខជាផ្លូវការរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃពុធតទៅ

ម៉ាឌ្រីដ៖ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Maria Jesus Montero បាន​ថ្លែងថា រដ្ឋាភិបាលអេស្ប៉ាញបានប្រកាស​ធ្វើពិធីកាន់ទុក្ខជាផ្លូវការរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃពុធតទៅ ដើម្បីជាការគោរពវិញ្ញាណក្ខន្ធដល់មនុស្សជិត៣ម៉ឺននាក់ ដែលបានស្លាប់ដោយសារជំងឺរាតត្បាតនៅក្នុងប្រទេសអេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី Maria Jesus Montero បានប្រាប់សន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា ក្នុងអំឡុងពេលកាន់ទុក្ខនេះ ​ទង់ជាតិនឹងត្រូវបង្ហូត​​ឡើង​ត្រឹមពាក់កណ្ដាល​ដង នៅទូទាំងប្រទេសអេស្ប៉ាញ។ ​ហើយពិធីកាន់ទុក្ខ គឺនឹងត្រូវបញ្ចប់ទៅវិញ ដោយមានការរៀបចំពិធីផ្លូវការមួយ ដែលដឹកនាំដោយប្រមុខរដ្ឋ ដើម្បីជាការ​គោរព​ដល់អ្នកស្លាប់​ទាំងអស់នោះ។

គួរឱ្យដឹងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃករណីឆ្លងជំងឺកូវីដ១៩​នៅចុងខែមករា រហូតមកដល់ពេលនេះ ប្រទេសអេស្ប៉ាញមានអ្នក​ឆ្លងជំងឺសរុប  ២៨៣,៣៣៩នាក់ និងអ្នកស្លាប់ ២៧,១១៧នាក់។ ចំណែក ១៩៦,៩៥៨នាក់ផ្សេងទៀត បានជាសះស្បើយពីជំងឺ​៕   

អ្នកចូលរួមកាន់តែទុក្ខ ដល់ជនរងគ្រោះ ដែលបានស្លាប់ដោយជំងឺកូវីដ១៩
អ្នកចូលរួមកាន់តែទុក្ខ ដល់ជនរងគ្រោះ ដែលបានស្លាប់ដោយជំងឺកូវីដ១៩
​ទង់ជាតិអេស្ប៉ាញនៅតាមអគារសាធារណៈនិងនាវាកងទ័ពជើងទឹកទាំងអស់ ត្រូវបង្ហូតនៅត្រឹមពាក់កណ្តាលដង
​ទង់ជាតិអេស្ប៉ាញនៅតាមអគារសាធារណៈនិងនាវាកងទ័ពជើងទឹកទាំងអស់ ត្រូវបង្ហូតនៅត្រឹមពាក់កណ្តាលដង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T