អុញ! បុរសវ័យចំណាស់ម្នាក់ យកចង្កឹះរុកចូលក្នុងរន្ធគូទ ដើម្បីឆែកមើលឬសដូងបាត តែមិនប្រយ័ត្នបណ្ដាលឲ្យលិបចូលទៅបាត់

//s5.kh1.co/a9/a9c31ff271a1f0f5f78acde60fb9804ee8514c7c.jpg
សង្គម

 ២៧-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសចំណាស់ម្នាក់ អាយុ៦៨ឆ្នាំ មិនបញ្ចេញអត្តសញ្ញាណ បានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យមួយកន្លែង នៅទីក្រុង Xiangyang បន្ទាប់ពីជាប់ចង្កឹះក្នុងពោះ។

ចិន៖ ថ្មីៗនេះ បុរសចំណាស់ម្នាក់ អាយុ៦៨ឆ្នាំ មិនបញ្ចេញអត្តសញ្ញាណ បានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យមួយកន្លែង នៅទីក្រុង Xiangyang បន្ទាប់ពីជាប់ចង្កឹះក្នុងពោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់វេជ្ជបណ្ឌិតម្នាក់ បានប្រាប់ប្រភពសារព័ត៌មានឲ្យដឹងថា បុរសចំណាស់រូបនោះ បានសម្រេចចិត្តមកមន្ទីរពេទ្យ បន្ទាប់ពីមានអាការឈឺពោះធ្ងន់ធ្ងរ។ ហើយគ្រូពេទ្យក៏បានរៀបចំការស្កេន ទើបឃើញថា មានចង្កឹះប្រវែងប្រមាណ១០អុីញនៅក្នុងពោះ។

ហើយបុរសចំណាស់ក៏បានសារភាពប្រាប់ខាងមន្ទីរពេទ្យថា រូបគាត់ផ្ទាល់ បានយកចង្កឹះទៅរុកចូលក្នុងរន្ធគូទ ដើម្បីឆែកមើលឬសដូងបាត តែមិនប្រយ័ត្នក៏បណ្ដាលឲ្យលិបចូលបាត់ទៅ។

យ៉ាងណាមិញ ខាងវេជ្ជបណ្ឌិត បានវះកាត់យកចង្កឹះនោះចេញដោយសុវត្ថិភាព និងចំណាយពេលមិនយូរឡើយ។ ចំណែកឯបុរសចំណាស់វិញ ក៏ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញក្នុងថ្ងៃដដែលផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ចង្កឹះក្នុងពោះ
ចង្កឹះក្នុងពោះ
ចង្កឹះក្នុងពោះ
ចង្កឹះក្នុងពោះ
វេជ្ជបណ្ឌិតកំពុងផ្ដល់បទសម្ភាស៍
វេជ្ជបណ្ឌិតកំពុងផ្ដល់បទសម្ភាស៍
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T