មូសខ្លា​បង្ក​ហេតុ​! វៀតណាម​​រាយការណ៍​​ករណី​វីរុស Zika មួយ​ករណី​ នៅ​ Đà Nẵng

//s5.kh1.co/e1/e1e039fc8b7157af2213ba994084089209721259.jpg
សង្គម

 ២៧-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃច័ន្ទបានរាយការណ៍ពីករណីដែលបានបញ្ជាក់នៃវីរុស Zika ចំពោះអ្នកជំងឺម្នាក់មកពី Đà Nàng

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃច័ន្ទបានរាយការណ៍ពីករណីដែលបានបញ្ជាក់នៃវីរុស Zika ចំពោះអ្នកជំងឺម្នាក់មកពី Đà Nàng។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Nguy Ngn XuânTuyên រដ្ឋលេខាធិការ បាននិយាយថាអ្នកជំងឺនោះមានអាយុ ២៥ ឆ្នាំត្រូវបានគេរក​ឃើញនៅ សង្កាត់ Hòa Khánh Nam Ward ស្រុក Liên Chiểu។

វិធានការត្រួតពិនិត្យត្រូវបានពង្រឹងនៅតាមបណ្តាខេត្ត និងក្រុងស្តីពីការបង្ការនិងទប់ស្កាត់ជំងឺដែលបង្កពីវីរុស Zika និងជំងឺគ្រុនឈាម។ វីរុស Zika ត្រូវបានចម្លងដោយមូសខ្លាដែលជាប្រភេទមូសដូចគ្នាដែលចម្លងជំងឺគ្រុនឈាម។ ជំងឺនេះត្រូវបានគេរកឃើញនៅក្នុងខេត្ត និងទីក្រុងភាគខាងត្បូងនៃប្រទេសមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ករណីដំបូងបង្អស់របស់ប្រទេសនេះត្រូវបានគេរាយការណ៍នៅខែមីនាឆ្នាំ ២០១៦ នៅខេត្ត Khánh Hòa។ រហូតមកដល់ពេលនេះវៀតណាមបានរាយការណ៍ថាមានករណីឆ្លងវីរុស Zika សរុបចំនួន ២៦៥ ករណីដែល ភាគច្រើននៅតំបន់ភាគខាងត្បូង តំបន់កណ្តាល និងតំបន់ខ្ពង់រាបកណ្តាលនៃប្រទេស។

មូសដែលចម្លងវីរុស Zika
មូសដែលចម្លងវីរុស Zika

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថាចាប់ពីដើមឆ្នាំនេះប្រទេសនេះក៏មានករណីជំងឺគ្រុនឈាមចំនួន ២៦,៨៥៧ ករណីនៅ ៥៨ ខេត្ត-ក្រុងដោយមានអ្នកស្លាប់ចំនួន ៣ នាក់នៅខេត្ត Bịnh Định, ខេត្តBình Phước និងខេត្ត Tây Ninh ។ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះចំនួនករណីនៃជំងឺគ្រុនឈាមបានកើនឡើងនៅ តាមបណ្តា​ខេត្តមួយចំនួនដូចជា៖ Bình Định, Phú Yên, Khánh Hòa, Quảng Bình, Quảng Trị, Thừa Thiên-Huế, Đồng Nai and HCM City។

លោក Tuyên បាននិយាយថារដូវវស្សាជិតមកដល់ហើយផ្តល់នូវលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍ របស់មូសនិងវីរុស Zika ។

អ្នកជម្ងឺដែលបង្កដោយវីរុស Zika
អ្នកជម្ងឺដែលបង្កដោយវីរុស Zika

ក្រសួងបានស្នើដល់គណៈកម្មាធិប្រជាជនប្រជាជនខេត្ត-ក្រុងអនុវត្តនូវវិធានការការពារការរីករាលដាល និងគ្រប់​គ្រងជំងឺនេះ។ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ដនិងក្រុងត្រូវបានស្នើឱ្យពង្រឹងការត្រួតពិនិត្យជំងឺគ្រុនឈាម ដើម្បី​រកឱ្យឃើញមុន និងលុបបំបាត់ការផ្ទុះឡើង។ យុទ្ធនាការគួរតែត្រូវបានរៀបចំឡើងដើម្បីសំលាប់មូសនៅក្នុងតំបន់ ដែលមានហានិភ័យខ្ពស់ដូចជា៖ ផ្សារ ស្ថានីយរថភ្លើង និងមន្ទីរពេទ្យជាដើម។ យុទ្ធនាការគួរតែត្រូវបានធ្វើឡើងដើម្បី លើកកម្ពស់ចំណេះដឹងរបស់សហគមន៍និងលើកទឹកចិត្តដល់ក្រុមគ្រួសារនីមួយៗឱ្យអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម​នៅផ្ទះ។

មណ្ឌលសុខភាពនៅតាមមូលដ្ឋាននានាត្រូវត្រួតពិនិត្យអ្នកជំងឺយ៉ាងតឹងរ៉ឹងនៅតំបន់នោះ ដែលមានការផ្ទុះឡើង នៃជំងឺគ្រុនឈាមដែលមានស្រាប់រៀបចំបាញ់ថ្នាំគីមីដើម្បីដោះស្រាយការផ្ទុះឡើងឱ្យបានឆាប់បំផុត។

បុគ្គលិកសុខាភិបាលចុះណែនាំប្រជាជនពីវិធានការការពារការឆ្លងវីរុស Zika<br>
បុគ្គលិកសុខាភិបាលចុះណែនាំប្រជាជនពីវិធានការការពារការឆ្លងវីរុស Zika

អង្គភាពចាំបាច់ត្រូវយកគំរូករណីសង្ស័យវីរុស Zika ហើយបញ្ជូនពួកគេទៅវិទ្យាស្ថាន Hygiene and Epidemiology និងវិទ្យាស្ថានប៉ាស្ទ័រប្រចាំតំបន់ដើម្បីធ្វើតេស្តបញ្ជាក់ និងចាត់វិធានការបង្ការអោយទាន់ពេលវេលា។ ក្រសួងក៏តម្រូវឱ្យមានមណ្ឌលសុខភាពដើម្បីព្យាបាលអ្នកជំងឺ និងកាត់បន្ថយចំនួនអ្នកស្លាប់អោយនៅតិចបំផុត។

ការធ្វើចំណាត់ថ្នាក់របស់អ្នកជំងឺ និងមន្ទីរពេទ្យដែលអាចផ្តល់ការព្យាបាលដល់អ្នកជម្ងឺគ្រុនឈាមចាំបាច់ត្រូវធ្វើឱ្យ​បានល្អដើម្បីចៀសវាងភាពអាសន្ន ឬការចង្អៀតណែន៕

ប្រភព៖ Viet Nam News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T