ស្វីតមិនអន់ទេ! សុខ សោម៉ាវត្តី និយាយបែបនេះ នៅក្នុងថ្ងៃកំណើតគូស្នេហ៍

//s5.kh1.co/82/828a9eb570ed815780a96dd9f64d44c526043501.jpg
តារា & កម្សាន្ដ

 ២៧-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងស្រី អ្នកនាង សុខ សោម៉ាវត្តី និង គូស្នេហ៍ កាន់តែមានក្ដីសុខ ជាពិសេស នៅក្នុងថ្ងៃកំណើតគូស្នេហ៍ នាង បានបង្ហោះសារជូនពរដ៏មានអត្ថន័យ លេងឲ្យហ្វេនៗជាច្រើន លួចច្រណែន ផងដែរ

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាសម្ដែង និង ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង សុខ សោម៉ាវត្តី កាន់តែមានសុភមង្គល ជាមួយនឹង គូស្នេហ៍ខុសជំនាន់ ដែលជាបុរសចេះយល់ចិត្ត នោះគឺ លោក លី វ៉ាហេទ ហើយតែងតែផ្ដល់ភាពកក់ក្ដៅ និងសេចក្ដីសុខ ឲ្យនាងគ្រប់ពេលវេលា ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពីម្សិលមិញនេះ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបភាព ព្រមទាំងសារដ៏ផ្អែមល្ហែម ដើម្បីជូនពរ ថ្ងៃខួបកំណើត របស់ លោក លី វ៉ាហេទ ដែលជាគូស្នេហ៍របស់នាង ដោយនៅក្នុងនោះដែរ​ នាងបានសរសេររៀបរាប់ថា៖ 

Happy officially 23 year old my សង្សារចាស់ឆ្នាំនេះមិនមានអីច្រើនទេ មានតែជូនពរឲ្យបន្ទាប់ពីក្លាយជាសង្សារចាស់ ផែនការជីវិតបន្ទាប់របស់បងសូមឲ្យជោគជ័យ
ហើយអូននៅពីក្រោយ មើលថែបងនិងផ្តល់កម្លាំងចិត្តឲ្យបងគ្រប់ពេលណា
ឆ្នាំក្រោយអូនសុំដូរឈ្មោះថ្មីហើយណា
សុខភាពល្អ ការងារជោគជ័យ សំខាន់ស្រលាញ់អូនឲ្យច្រើនៗណា។

សុខ សោម៉ាវត្តី

បន្ទាប់ពីបានឃើញសារជូនពរដ៏មានអត្ថន័យនេះហើយ បានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែមានភាពរីករាយ និងរំភើបជំនួស ដែលអ្នកទាំងពីរកាន់តែមានសេចក្ដីសុខ ជាពិសេស ថែមទាំចូលមកផ្ញើរសារជូនពរថ្ងៃកំណើត ដល់គូស្នេហ៍របស់នាង ក៏ដូចជា ជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នា ជារៀងរហូត ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និង គូស្នេហ៍
សុខ សោម៉ាវត្តី និង គូស្នេហ៍
សុខ សោម៉ាវត្តី និង គូស្នេហ៍
សុខ សោម៉ាវត្តី និង គូស្នេហ៍
សុខ សោម៉ាវត្តី និង គូស្នេហ៍
សុខ សោម៉ាវត្តី និង គូស្នេហ៍
សារជូនពរដ៏មានអត្ថន័យ របស់ សុខ សោម៉ាវត្តី
សារជូនពរដ៏មានអត្ថន័យ របស់ សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តីលី វ៉ាហេទ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T