អ្នកលេងអ៊ិនធឺណែត រិះគន់ Taew មិនអស់ចិត្ត ឆ្លៀតយក Matt មកវាយប្រហារបន្ថែមទៀត

//s5.kh1.co/3f/3fca7dc330be9b6753c39fda0d63ef29c9376c9b.jpg
នារី

 ២៦-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Taew និង Matt នៅពេលនេះបានក្លាយទៅជាមុខសញ្ញាសំខាន់របស់អ្នករិះគន់

ថៃTaew Natapohn ក្នុងមួយរយៈពេលចុងក្រោយនេះ អាចត្រូវបានគេចាត់ទុកថាជាតារាស្រីម្នាក់ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពក្ដៅគគុកខ្លាំង ក្រោយពេលដែលតារាស្រីរូបនេះបានបែកគ្នាជាមួយ នឹងមិត្តប្រុស លោក Ton ដែលបានស្រឡាញ់អស់រយៈពេល១៤ឆ្នាំ ហើយទៅលេចឮព័ត៌មានថា នាងកំពុងទាក់ទងគ្នាជាមួយកម្លោះហាយសូម្នាក់។ មិនត្រឹមតែប៉ុណ្ណោះ មិត្តរួមក្រុមដ៏ជិតស្និទ្ធិរបស់នាង ដូចជា Matt Piranee និង Mint Chalida ក៏ត្រូវបានក្រុមអ្នកលេងអ៊ិនធឺណែត យកមកវាយប្រហារជាមួយនឹងរឿងរ៉ាវរបស់ Taew ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បន្ទាប់ពី Taew បានបង្ហោះ Story រូបនំខេកមួយ ស្របពេលដែលកម្លោះហាយសូ ដែលត្រូវបានគេគិតថាជាមិត្តប្រុសថ្មីរបស់ Taew ក៏បង្ហោះរូបភាពនំខេកមួយនោះដូចគ្នា អ្នកលេងអ៊ិនធឺណែតមួយចំនួនក៏បានយករូបភាពទាំងពីរមកជជែកវែកញែកពេញបណ្ដាញអ៊ិនធឺណែត។ ភាគច្រើន ពួកគេមិនត្រឹមតែរិះគន់ Taew ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានយក Matt Piranee មកវាយប្រហារបន្ថែមផងដែរ។

ក្នុងនោះ អ្នកខ្លះបាននិយាយថា៖ "ហេតុការណ៍ស្រដៀងគ្នាជាមួយ Matt ណាស់!" "កំពុងជិតដូច Matt មែនទែនហើយ!" "មនុស្សប្រភេទតែមួយជាមួយនឹង Matt!" ជាដើម។

និយាយឲ្យខ្លីទៅ Taew និង Matt នៅពេលនេះបានក្លាយទៅជាមុខសញ្ញាសំខាន់របស់អ្នករិះគន់ ជាហេតុធ្វើឲ្យពួកគេងាយនឹងរងការវាយប្រហារនៅគ្រប់ពេលវេលាទាំងអស់៕

សូមទស្សនារូបភាពខាងក្រោម៖

រូបនំខេកដែល Taew បង្ហោះ
រូបនំខេកដែល Taew បង្ហោះ
រូបនំខេក ដែលបុរស ដែលត្រូវបានគេសង្ស័យថាជាមិត្តប្រុសថ្មីរបស់ Taew បានបង្ហោះ
រូបនំខេក ដែលបុរស ដែលត្រូវបានគេសង្ស័យថាជាមិត្តប្រុសថ្មីរបស់ Taew បានបង្ហោះ
មតិអ្នករិះគន់
មតិអ្នករិះគន់
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
ដែលបុរស ដែលត្រូវបានគេសង្ស័យថាជាមិត្តប្រុសថ្មីរបស់ Taew 
ដែលបុរស ដែលត្រូវបានគេសង្ស័យថាជាមិត្តប្រុសថ្មីរបស់ Taew 
Matt Piranee
Matt Piranee
Matt Piranee
Matt Piranee

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T