Yaya ខំចូលទៅខមមិនជូនពរ Nadech តែបែរត្រូវ Nadech តបមកវិញឡើងលើសជាតិស្ករ

//s5.kh1.co/2d/2de0b535c6f4ad76b57979819c25abf1c081e1cc.jpg
នារី

 ២៦-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Yaya ខមមិនបែប Sweet ប៉ុន្តែ Nadech ឆ្លើយតបបែបលើសជាតិស្ករ

ថៃ៖ តារាសម្ដែងដ៏ល្បីឈ្មោះលំដាប់ជួរមុខប្រចាំប្រទេសថៃ Yaya Urassaya និង Nadech Kugimiyas នៅមួយរយៈពេលចុងក្រោយនេះ ហាក់បីដូចបង្ហាញភាពស្និទ្ធស្នាលបែបគូស្នេហ៍ជាសាធារណៈច្រើននៅលើបណ្ដាញសង្គម ជាពិសេស Instagram តាមរយៈការបង្ហោះរូបគូស្នេហ៍ និងការខមមិនឆ្លើយឆ្លងគ្នាបែប Sweet Sweet ជាប្រចាំ ខុសប្លែកពីកាលមុន ដែលអ្នកទាំងពីរតែងតែបដិសេធថា ខ្លួនត្រឹមតែជាមិត្តភក្តិជិតស្និទ្ធិនឹងគ្នាប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ នៅពេលដែល Nadech បានបង្ហោះរូបថត និងសារបង្ហាញពីការបញ្ចប់ការសិក្សាអនុបណ្ឌិតរបស់លោក លើជំនាញទំនាក់ទំនងនៅសាកលវិទ្យាល័យ Rangsit គេសង្កេតឃើញមានអ្នកគាំទ្រ និងមិត្តសិល្បៈជាច្រើន ចូលទៅខមមិនអបអរសាទរ។ ប៉ុន្តែអ្វីដែលពិសេសបំផុតនោះ គឺ Yaya Urassayas ក៏បានចូលខមមិនបែប Sweet ចំពោះគូស្នេហ៍របស់ខ្លួនផងដែរថា៖ "Congratulation naaa kaaa ពូកែបំផុត!"

គ្រាន់តែឃើញគូស្នេហ៍ចូលខមមិនបែបនេះភ្លាម Nadech មិនបង្អង់យូរក៏ចូលទៅឆ្លើយតបបែបលើសជាតិស្ករថា៖ "មនុស្សពូកែរបស់នរណាគេហ្ន៎?"

ការឆ្លើយតបបែបនេះ កាន់តែធ្វើឲ្យហ្វេនៗពេញចិត្តស្ដូក ព្រោះពួកគេតែងតែតាមដាមដំណើរជីវិត និងចំណងស្នេហារបស់អាយដលទាំងពីរតរៀងរហូតមក៕

សូមទស្សនារូបភាពខាងក្រោម៖

សារបង្ហោះរបស់ Nadech
សារបង្ហោះរបស់ Nadech
ខមមិនរបស់ Yaya
ខមមិនរបស់ Yaya
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya Urassayas
Yaya Urassayas
Nadech Kugimiyas
Nadech Kugimiyas
Yaya Urassayas
Yaya Urassayas
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T