ទើបតែកើតបាន២ខែទេ! តែមុខមាត់កូនស្រី នី រតនា គួរឲ្យក្នាញ់ដូចកូនតុក្កតាជ័រ

//s5.kh1.co/b7/b7104e831229b1971ca09a38c7dbf504c6df2da5.png
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ម៉ាក់ប៉ាស្អាត រឿងអីកូនមិនស្អាត! មើលតែកូនស្រី នី រតនា ទៅដឹងហើយ ទើបតែកើតថ្ងៃមុនសោះ ពេលនេះ មានមុខមាត់គួរឲ្យក្នាញ់ខ្លាំងណាស់ ឃើញហើយមិនសរសើរមិនបាន។

ភ្នំពេញ៖ ចាប់តាំងពីភរិយារបស់តារាចម្រៀង លោក នី រតនា បានសម្រាលបានកូនស្រីដ៏មានសាច់យ៉ាងទ្រលុកទ្រលន់ កាលពីប៉ុន្មានខែមុនមក យើងឃើញថា គ្រួសារតូចមួយនេះ កាន់តែមានក្ដីសុខ សុភមង្គលកាន់តែខ្លាំងឡើងថែមទៀតផងដែរ ដោយ តារាប្រុសរូបនេះ តែងតែបង្ហាញក្ដីស្រលាញ់ចំពោះមនុស្សជាទីស្រលាញ់របស់លោក ឲ្យហ្វេនៗលាន់មាត់សរសើរជាញឹកញាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកទៅចាប់អាម្មណ៍មើល មុខមាត់កូនស្រីបណ្ដូលចិត្តរបស់លោកវិញ យើងឃើញថា នាងតូចនេះ ពិតជាមានមុខមាត់ ស្អាតកាត់បានប៉ាម៉ាក់ និងថែមទាំងគួរឲ្យក្នាញ់ខ្លាំង ដូចកូនតុក្កតាជ័រអញ្ចឹង ខណៈមកទល់នឹងពេលនេះ នាងតូចកូនតារារូបនេះ ទើបតែកើតឃើញពន្លឺថ្ងៃ បានត្រឹមរយៈពេល ២ខែប៉ុណ្ណោះ ប៉ុន្តែនាងពិតជាមានភាពរឹងមាំ និងសុខភាពល្អ មែនទែន ទើបធ្វើឲ្យប៉ាម៉ាក់ស្រលាញ់ ថ្នមថែដូចគ្រាប់ពេជ្រ។

តាមរយៈរូបភាពដែលបានបង្ហាញនៅលើគណនីបណ្ដាញសង្គមរបស់លោក ជាច្រើនសន្លឹក នាពេលកន្លងមក តែងតែធ្វើឲ្យហ្វេនៗ អ្នកគាំទ្រលាន់មាត់សរសើរ អំពីមុខមាត់កូនស្រីតារាចម្រៀងសម្លេងផ្អែមរូបនេះ ជាច្រើនផងដែរ៕

ទស្សនារូបភាពកូនស្រីរបស់ នី រតនា ខាងក្រោម៖

នី រតនា និងគ្រួសារ
នី រតនា និងគ្រួសារ
នី រតនា និងគ្រួសារ
នី រតនា និងគ្រួសារ
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
កូនស្រី នី រតនា
នី រតនា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T