សមត្ថកិច្ចឃាត់រថយន្ត ២គ្រឿង រកឃើញគ្រឿងក្នុងជ្រូកស្អុយជិត ១០០០គីឡូក្រាម នៅផ្សារកណ្ដាល ក្រុងប៉ោយប៉ែត

//s5.kh1.co/ea/ea1c312d6a1b76fa081975d1e314df7c7cfe08e0.jpg
Khmerhome

 ២៦-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=487,q=100/50/508e14afa481222687cf07bd859139ea40044eb0.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាយមានជ័យ៖ ក្រុមអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឃាត់ចាប់រថយន្តចំនួន ២គ្រឿង​ ដែលបានដឹកគ្រឿងក្នុងជ្រូកស្អុយចំនួន ១៦កេស ស្មើនឹង ៩៦០គីឡូក្រាម លើកំណាត់ផ្លូវជាតិ៥ ត្រង់ចំណុចមុខកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ បើតាមការឱ្យដឹងពីទំព័រហេ្វសប៊ុក លោក វង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

លោក វេង សាខុន បានបន្តឱ្យដឹងថា ការដឹកគ្រឿងក្នុងជ្រូកចំនួនខាងលើ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ។ក្រោយពីការបង្រា្កប ក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វបានយកវត្ថតាងទៅដុតកំទេចចោល តាមវិធានការណ៍បសុព្យាពេទ្យ។

លោក រដ្ឋមន្រ្តីបានបន្ថែមថា ចំណែកឯងរថយន្តចំនួន ២គ្រឿង យកទៅរក្សាទុកនៅរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីច្បាប់។

ដើម្បីសុខមាលភាពប្រជាជន គ្រប់សមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅតាមច្រកព្រំប្រទល់ដែនកម្ពុជា-ថៃ សូមមេត្តារួមគ្នាជួយទប់ស្កាត់ការនាំចូលសាច់សត្វខូចគុណភាពឱ្យខានតែបាន។ ជាការអំពាវនាវ របស់ លោក វេង សាខុន បាន៕

https://s5.kh1.co/__image/w=650,h=487,q=100/7a/7aab2d611d5ae568174c0a726f81547141d88054.jpg
https://s5.kh1.co/__image/w=650,h=488,q=100/ea/eafbd4d881c7238c838ec13e091da33010f3b737.jpg
https://s5.kh1.co/__image/w=650,h=488,q=100/6c/6cc7ae5341b4132e5c5510222fbe4a9fda451d46.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T