នាង Violet​ Wautier បង្ហោះសារបែប Drama ពេញ Instagram​​​ ​ដល់​ថ្នាក់​ម្ដាយខាងប្រុស​​និយាយ​​បែប​​នេះ

//s5.kh1.co/f9/f95a47d584192250467db01d7bd895ec9d45f3a3.jpg
នារី

 ២៦-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Violet Wautier បង្ហោះសារបែប Drama ពេញ Instagram រហូតដល់ម្ដាយរបស់មិត្តប្រុសចេញមកនិយាយបែបនេះ

ថៃ៖ មួយរយៈពេលចុងក្រោយនេះ អ្នកគាំទ្រតារាចម្រៀងស្រីដ៏ល្បីឈ្មោះ Violet Wautier ម្ចាស់បទ Smoke បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះចំណងស្នេហារបស់តារាស្រីរូបនេះ និងមិត្តប្រុសដែលជាតារាសម្ដែង គឺលោក Kao Jirayu។ មូលហេតុក៏ដោយសារតែ តារាចម្រៀងស្រីរូបនេះបានបង្ហោះរូបថត និងសារបែប Drama សោកសៅនៅលើគណនី Instagram រួចក៏លុបសារបង្ហោះនោះចោលវិញ។ ការធ្វើបែបនេះ គឺស្របពេលដែល​តារាថៃ​ជាច្រើនគូផ្សេងទៀត កំពុងលេចឮនូវពត៌មានបែកបាក់គ្នាជាបន្តបន្ទាប់ ទើបធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំ មិនបារម្ភ មិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីរឿងរ៉ាវមួយនេះ បានលេចឮនៅពេញបណ្ដាញអ៊ិនធឺណែត លោកស្រី Koy Woranuch ម្ដាយ​របស់​តារាសម្ដែង លោក Kao Jirayu ដែលត្រូវជាមិត្តប្រុសរបស់ Violet បានចេញមកបកស្រាយពីរឿងចំណងស្នេហា​របស់កូនប្រុសខ្លួន និងមិត្តស្រីបែបនេះថា៖ "ម៉ែបានត្រឹមតែឆ្លើយតបទៅវិញដោយមិនច្បាស់ដូចគ្នា ព្រោះកូនប្រុសធំ​ហើយ ចង់ឲ្យចេញមុខមកបកស្រាយដោយខ្លួនឯងល្អ! ហើយសូមអរគុណអ្នកគ្រប់គ្នាដែលបានបារម្ភ។"

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ទាំងភាគីខាង Violet និងលោក Kao សុទ្ធសឹងតែមិនទាន់ចេញមុខមក​បកស្រាយ​ថាការពិត គឺយ៉ាងណានៅឡើយ៕

សូមទស្សនារូបភាពខាងក្រោម

សារបង្ហោះរបស់ Violet
សារបង្ហោះរបស់ Violet
Kao Jirayu និងអ្នកម្ដាយ
Kao Jirayu និងអ្នកម្ដាយ
Kao Jirayu និងអ្នកម្ដាយ
Kao Jirayu និងអ្នកម្ដាយ
Kao Jirayu និង Violet Wautier
Kao Jirayu និង Violet Wautier
Kao Jirayu និង Violet Wautier
Kao Jirayu និង Violet Wautier
Kao Jirayu
Kao Jirayu
Violet Wautier
Violet Wautier

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T