កាលពីពេលថ្មីៗនេះ រូបភាពជាច្រើនសន្លឹក ដែលគេជឿជាក់ថា ជាគូស្នេហ៍ដែលស្ថិតនៅក្នុងសិក្សា បាននាំគ្នាធ្វើរឿងផ្ដេសផ្ដាស និងធ្វើការផ្សព្វផ្សាយរូបភាពរបស់ខ្លួនតាមរយៈ បណ្ដាញទំនាក់ទំនងសង្គមនានា នៅក្នុងអ៊ិនធើណេត។

យ៉ាងណាមិញ យោងទៅតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា គូស្នេហ៍ទាំងពីរនាក់នេះ ជាសិស្សនៃថ្នាក់អនុវិទ្យាល័យមួយ នៅក្នុងប្រទេសវៀតណាម ដែលរូបភាពអ្នកទាំងពីរនេះ កំពុងតែក្លាយជាប្រធានបទ ដ៏ក្ដៅគគុក សម្រាប់អ្នកប្រើប្រាស់ Facebook ដោយសារតែរូបភាពទាំងនេះ បានធ្វើការបញ្ចូលទៅក្នុង បណ្ដាញទំនាក់ទំនងសង្គមមួយនេះដូចគ្នា។

នៅក្នុងនេះផងដែរ មិនត្រឹមតែអ្នកប្រើប្រាស់ Facebook ដែលនាំគ្នានិយាយវែកញែកនោះទេ សូម្បីតែប្រជាពលរដ្ឋ ក៏ដូចជាឪពុកម្ដាយមួយចំនួន នាំគ្នាមិនសប្បាយចិត្ដ និងទង្វើរបែបនេះ ដោយសារតែយុវវ័យងាយស្រួលនឹង ភ្លើតភ្លើន ដែលទាំងនេះក៏អាចធ្វើឲ្យប៉ះពាល់ ដល់កូនចៅរបស់ពួកគេផងដែរ។

សូមចៀសវាង ក៏ដូចជាកុំភ្លើតភ្លើនទៅនឹង អ្វីដែលសង្គមកំពុងតែ កើតមាន ព្រោះជួនកាលទាំងនេះ អាចធ្វើឲ្យលោកអ្នកបាត់បង់ទាំងកិត្ដិយស និងកេរ្ដិ៍ក្រុមគ្រួសារ និងសង្គមជាតិដូចគ្នា។

តើប្រិយមិត្ដយល់យ៉ាងណា? សូមមើលរូបភាពខាងក្រោម៖







កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]