ចំនួនអ្នកឆ្លងកូវីដ១៩ នៅប្រទេសរុស្ស៊ីបន្តកើនឡើងលើស ៣៦ម៉ឺននាក់

//s5.kh1.co/92/92c3290387c978e0e08094f8dd705e3115ac4498.jpg
សង្គម

 ២៦-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

​​ប្រទេសរុស្ស៊ី​​​បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៨,៩១៥នាក់ ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុប​កើន​ឡើងដល់ ៣៦២,៣៤២នាក់

ម៉ូស្គូ៖ នៅ​ថ្ងៃអង្គារនេះ ​​ប្រទេសរុស្ស៊ី​​​បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៨,៩១៥នាក់ ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុប​កើន​ឡើងដល់ ៣៦២,៣៤២នាក់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន​ The Moscow Times។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ប្រភពដដែលបាន​ឱ្យដឹងទៀតថា ​​ត្រឹមរយៈពេល ២៤ម៉ោង មានមនុស្ស​ ១៧៤នាក់ បានស្លាប់បាត់បង់ជីវិត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៣,៨០៧នាក់។ ដោយឡែក ចំនួនអ្នក​ជាសះស្បើយពីជំងឺ​ គឺបានកើន​ដល់ ១១៨,៧៩៨ នាក់។

គួរឱ្យដឹងផងដែរថា រុស្ស៊ីគឺជាប្រទេសមួយ ដែលមានចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ទាបបំផុត បើធៀបទៅនឹងប្រទេសរងគ្រោះខ្លាំងដ៏ទៃទៀត ដូចជា សហរដ្ឋអាមេរិក ប្រេស៊ីល អេស្ប៉ាញ និងអ៊ីតាលី។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានក្រុមអ្នករិះគន់ជាច្រើន ​​ហាក់មានការសង្ស័យអំពីអត្រាអ្នកស្លាប់តិចនៅក្នុងប្រទេស​មួយនេះ ហើយពួកគេបានចោទប្រកាន់ទៅលើអាជ្ញាធរ ថា​កំពុងលាក់បាំងនូវចំនួនអ្នក​ស្លាប់​ពិតប្រាកដ​៕

គ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ របស់ប្រទេសរុស្ស៊ី
គ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ របស់ប្រទេសរុស្ស៊ី
អ្នកជំងឺកូវីដ១៩ របស់ប្រទេសរុស្ស៊ី
អ្នកជំងឺកូវីដ១៩ របស់ប្រទេសរុស្ស៊ី
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T