រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅរង្វង់មូលទួលគោក ធ្វើឱ្យកកស្ទះចរាចរណ៍តាំងពីស្តុបទួលគោក រហូតមកដល់រង្វង់មូលទួលគោក កាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី១០ មេសា នៅចំណុចរង្វង់មូលទួលគោក ផ្លូវលេខ៦០៨ កែងវិថីសេនាប្រមុខគឹមអុីលសុង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា រថយន្តទំនើប RANGE ROVER ពណ៌ខ្មៅ បើកស្របទិសគ្នាជាមួយរថយន្ត ដឹកស៊ីទែនប្រេងខាងលើ តាមផ្លូវលេខ៦០៨ ពីជើងទៅត្បូង ខណៈពេលមកជិតដល់រង្វង់មូល រថយន្តដឹកស៊ីទែនប្រេងបត់កោង ធ្វើឱ្យកៀររថយន្ត RANGE ROVER ដែលបើកជាប់ពីក្រោយ បណ្តាលឱ្យក្រពឹត និងឆ្នូតថ្នាំផ្នែកមុខខាងឆ្វេង ។ហេតុការណ៍នេះបណ្តាលឱ្យកកស្ទះចរាចរណ៍ ណែនណាន់តាន់តាប់តាំងពីស្តុប ទួលគោករហូតដល់រង្វង់មូលទួលគោក ។ ក្រោយពេលកើតហេតុ រថយន្តដឹកស៊ីទែនប្រេងមានក្រុមហ៊ុន ធានារ៉ាប់រងធ្វើការដោះស្រាយនៅកន្លែងកើតហេតុ ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]