ថៃ ចូលរួមផលិតវ៉ាក់សាំង COVID-19 ដើម្បីប្រកួតប្រជែងនឹងប្រទេសផ្សេងៗ ហើយរំពឹងថាអាចលក់ក្នុងតម្លៃថោកជាងអឺរ៉ុប ឬ អាមេរិក

//s5.kh1.co/6a/6a8fcf64f1a63720a246b410ddc5699102a77af9.jpg
សង្គម

 ២៦-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ថៃម្នាក់ បានអះអាងថា ថៃកំពុងធ្វើតេស្ដវ៉ាក់សាំងលើសត្វស្វាមួយប្រភេទ ដើម្បីផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានតម្លៃថោកជាងប្រទេសជឿនលឿនដូចជាអឺរ៉ុប ឬអាមេរិក ហើយសង្ឃឹមថានឹងរួចរាល់នាឆ្នាំ២០២១ខាងមុខនេះ

ថៃ៖ អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ថៃ បានអះអាងកាលពីថ្ងៃចន្ទ ទី២៥ ខែឧសភាម្សិលមិញនេះថា ប្រទេសថៃកំពុងធ្វើតេស្ដវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ទៅលើសត្វស្វា ដើម្បីទទួលបានវ៉ាក់សាំងមួយប្រភេទ ដែលមានតម្លៃថោកជាងបណ្ដាប្រទេសជឿនលឿនដូចជា អឺរ៉ុប ឬអាមេរិក។ ហើយគេក៏សង្ឃឹមថាវ៉ាក់សាំងនោះ នឹងរួចរាល់នាឆ្នាំ២០២១ខាងមុខនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងដំណាក់កាលសាកល្បងនោះ ប្រទេសថៃបានធ្វើតេស្ដទៅលើសត្វស្វាចំនួន ១៣ក្បាល ក្រោយពីទទួលបានជោគជ័យចំពោះការធ្វើតេស្តលើសត្វកណ្ដុរកន្លងទៅ។ វ៉ាក់សាំងនោះ បានផលិតឡើង ដោយសហការជាមួយសកលវិទ្យាល័យ Pennsylvania របស់សហរដ្ឋអាមេរិក និងបានផលិតដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី mRAN ដែលមិនធ្លាប់មានអ្នកប្រើប្រាស់ដើម្បីផលិតវ៉ាក់សាំងពីមុនឡើយ។ តែយ៉ាងហោចណាស់ មានក្រុមហ៊ុនផលិតឱសថធំៗចំនួន រួមមាន Pfiza និង Moderna នៅឯសហរដ្ឋអាមេរិក កំពុងអភិវឌ្ឍវ៉ាក់សាំងរបស់ខ្លួនដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីនោះ។

យោងតាមសម្ដីលោកវេជ្ជបណ្ឌិត Kiat Ruxrungtham ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងនៃសកលវិទ្យាល័យ ជូឡាឡុងកន បានមានប្រសាសន៍ថា ប្រសិនបើធ្វើតេស្តវ៉ាក់សាំងលើសត្វស្វាជោគជ័យ ថៃគួរតែចាប់ផ្ដើមសាកល្បងវ៉ាក់សាំងនោះទៅលើមនុស្សនាខែតុលាខាងមុខ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះមានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ច្រើនជាង ១០០ប្រភេទជុំវិញពិភពលោក ដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ ហើយយ៉ាងហោចណាស់មានតែ ប្រភេទប៉ុណ្ណោះ ដែលស្ថិតក្នុងដំណាក់កាលសាកល្បងលើមនុស្ស។ នេះបើយោងតាមអង្គការសុខភាពពិភពលោក៕

ប្រភព៖ voanews

រូបតំណាង
រូបតំណាង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T