អ្នកម៉ាក់សម័យថ្មី ពេជ្រ សូលីកា លេងខ្លួនឡើងឃ្យូត ជាមួយកូនប្រុសយ៉ាងគួរឲ្យស្រលាញ់!

//s5.kh1.co/ba/ba2487c5810a128035055fa60498680ab0162a24.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ចាប់តាំងពីមានកូនប្រុសតូចមុខមាត់គួរឲ្យក្នាញ់មក បានធ្វើឲ្យមហាជនជាច្រើន កាន់តែចាប់អារម្មណ៍ចំពោះ តារាចម្រៀងស្រី អ្នកនាង​ ពេជ្រ សូលីកា ខ្លាំងឡើង ម៉្យាងវិញទៀត ថ្មីៗនេះ នាងក៏បានបង្ហាញខ្លួន នៅក្នុងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត ថែមទាំងបង្ហាញកាយវិការគួរឲ្យស្រលាញ់ជាមួយនឹងកូនប្រុសរបស់ខ្លួនទៀតផង។

ភ្នំពេញ៖ ចាប់តាំងពី តារាចម្រៀងស្រី អ្នកនាង ពេជ្រ សូលីកា សម្រាលបានកូនប្រុសមុខមាត់គួរឲ្យក្នាញ់មក បានធ្វើឲ្យមហាជនជាច្រើន កាន់តែចាប់អារម្មណ៍កាន់តែខ្លាំង ពីជីវិតដ៏មានសុភមង្គល នៅក្នុងក្រុមគ្រួសារ របស់នាង ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីគ្រួសារដ៏ពេញលេញ មួយនេះ ហ្វេនៗជាច្រើន ថែមទាំងចង់ឃើញ ពីមុខមាត់កូនប្រុសរបស់នាង យ៉ាងច្បាស់ៗ ក៏ដូចជាចង់ឃើញពីការតុបតែងខ្លួន និង រូបសម្រស់របស់នាង ក្រោយពេល សម្រាលកូនរួចទៀតផង។

ជាក់ស្ដែង តារាចម្រៀងរូបនេះ មិនបានធ្វើឲ្យហ្វេនៗខកបំណងនោះឡើយ ដោយកាលពីថ្មីៗនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងស្ទាយ៍តុបតែងខ្លួនដ៏គួរឲ្យស្រលាញ់ ក្នុងឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូក ព្រមទាំងបង្ហាញកាយវិការឃ្យូតៗជាមួយនឹងកូនប្រុសរបស់ខ្លួន ដែលធ្វើឲ្យហ្វេនៗជាច្រើន ចូលមកសរសើរមិនដាច់ពីមាត់ ពីអ្នកម៉ាក់សម័យថ្មីរូបនេះ៕​

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T