ចូលរួមរំលែកទុក្ខផង! បុរស២នាក់ត្រូវបានស្លាប់ ដោយសារហូបត្រីក្រពត

//s5.kh1.co/28/283dd0d2d1be1eac470f182abbf88ae277d9188b.jpg
សង្គម

 ២៦-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដូចកាលកន្លងទៅថ្មីៗនេះ ត្រីក្រពតបានខំមនុស្ស ហើយពេលនេះ ក៏មានករំណីថ្មី មានបុរស ២នាក់ត្រូវបានពុលស្លាប់ ក្រោយ យកត្រីកំពតនេះយកទៅទៅចម្អិនធ្វើម្ហូប។

ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី ២៥ ខែ ឧសភា ម្សិលមិញនេះ យោងតាមរបាយការណ៍របស់មន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានបុរស ២នាក់ត្រូវបានស្លាប់ និង រងគ្រោះចំនួន ៣នាក់ថែមទៀត ដោយសារពុលត្រីក្រពតត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាអ្នកស្លាប់ដោយសារម្ហូបត្រីក្រពតនោះមានឈ្មោះ៖

ទី១.ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្លាប់ក្រោយ ពេលដឹកទៅព្យាបាល នៅមណ្ឌលសុខភាពឃុំត្រពាំងជោ ។

ទី២.ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ នៅភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សព្វថ្ងៃ ស្នាក់នៅភូមិស្រែកិន ឃុំ ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកទាំង២នាក់ខាងលើនេះបានស្លាប់ ភ្លាមៗក្រោយពេលហូបរួច

ដោយឡែកអ្នករងរបួសដោយសារពុលត្រីក្រពតមានចំនួន ៣ នាក់ដែលបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពនោះមានឈ្មោះ៖

ទី១.ឈ្មោះ ម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកចំអិន ពុលក្អូតចង្អោទៅមន្ទីពេទ្យបានជាសះស្បើយ

ទី២.ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកហូបពុលក្អូតចង្អោយកទៅព្យាបាលបានជាសះស្បើយ។

ទី៣.ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុសអាយុ ១៧ឆ្នាំរស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកហូបបានពុលក្អូតចង្អោយកទៅមន្ទីរពេទ្យនោះបានជាសះស្បើយហើយ។

យ៉ាងណាមិញ ក្រោយបុរស ២នាក់ហូតត្រីក្រពតពុលស្លាប់រួច គឺគេង្កេតឃើញមាន សត្វមាន់៧ក្បាល និង សត្វឆ្កែ ១ក្បាល ក៏ត្រូវបានស្លាប់ជាបន្តបន្ទាប់។ ដូចដែលយើងបានដឹងស្រាប់ហើយថា ករណីរងគ្រោះ ដោយសារត្រីក្រពតនេះច្រើនសារមកហើយ។ ក្រោយពីសមត្ថកិច្ចបានធ្វើកោសល្យវិច័យលើមនុស្សដែលស្លាប់ទាំង២នាក់នោះពិតជាស្លាប់ដោយសារពុលត្រីក្រពតពិតប្រាកដមែនហើយបានប្រគល់សពជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ ហ្វាស៊ី ព័ត៌មាន ខ្មែរ

សូមទស្សនារូបភាពខាងក្រោម៖​

ត្រីក្រពត
ត្រីក្រពត
ត្រីក្រពត ដែលជនរងគ្រោះយកមកចម្អិនធ្វើម្ហូប
ត្រីក្រពត ដែលជនរងគ្រោះយកមកចម្អិនធ្វើម្ហូប
ត្រីក្រពត ដែលជនរងគ្រោះយកមកចម្អិនធ្វើម្ហូប
ត្រីក្រពត ដែលជនរងគ្រោះយកមកចម្អិនធ្វើម្ហូប
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T