ផ្ទួនៗពេកហើយ! ភរិយារត់ចោលមិនបានប៉ុន្មាន ពេលនេះហាង នាយក្រិន ត្រូវបានបិទ ដោយសារតែ....

//s5.kh1.co/a9/a95faebe53c93f411471845f758243af21baa678.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពិតជាគួរឲ្យអាណិត តារាកំប្លែងនាយក្រិន បានជួបទុក្ខផ្ទួនៗ ភរិយារត់ចោលមិនបានប៉ុន្មានផង ពេលនេះហាងក៏ត្រូវបានបិទទ្វារផងដែរ។

ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា​ តារាកំប្លែងប្រុសមាឌតូច នាយក្រិន ទើបតែលេចលឺដំណឹងមិនល្អ ក្រោយភរិយាជាទីស្រលាញ់ ដែលរួមរស់ជាមួយគ្នាអស់ពេលជាច្រើនឆ្នាំ ដែលមានកូន២រូបដ៏គួរឲ្យស្រលាញ់ បានឈានដល់ការចែកផ្លូវគ្នា លោកត្រូវមើលថែកូនតែ​ឯងយ៉ាងគួរឲ្យអាណិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយរយៈពេលប៉ុន្មានខែចុងក្រោយនេះ ត្រូវរកស៊ីចិញ្ចឹមកូនតែឯងផងនោះ ពេលនេះក៏ស្រាប់តែលេចដំណឹងមួយទៀត ស្របពេលដែលហាងរបស់លោកយីហោ «ជួបគ្នានៅហាង​នាយក្រិន» នោះ ត្រូវបានបិទទ្វារហើយ ដោយសារតែលក់មិនដាច់ គ្មានភ្ញៀវចូលដូចមុន ស្របពេលដែលមិនមានប្រាក់បង់ថ្លៃជួលផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែមួយរយៈពេលនេះ វីរុសកូរ៉ូណា បានធ្វើការវាយលុក ហាងមួយចំនួនត្រូវបានរាជរដ្ឋាភិបាលប្រកាសឲ្យបិទ មិនឲ្យមានការជួបជុំច្រើន ដើម្បីការពារការឆ្លងផងដែរ។

យ៉ាងណាមិញ ដំណឹងមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាអាណិតដល់រូបលោកយ៉ាងខ្លាំង ដែលកំពុងតែមានទុក្ខហើយ ពេលនេះស្រាប់តែស្ថានភាពយ៉ាប់ជាងមុនទៅទៀត សូម្បីតែប្រាក់ចំណូលប្រចាំថ្ងៃក៏ត្រូវបានបាត់បង់ ខណៈពេលដែលមានការលេចលឺថា តារារូបនេះក៏មានជំងឺ ឈឺថ្កាត់នៅក្នុងខ្លួនឯងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយក្រិន
នាយក្រិន
នាយក្រិន និងភរិយា
នាយក្រិន និងភរិយា
នាយក្រិន និងកូន
នាយក្រិន និងកូន
នាយក្រិន និងកូន
នាយក្រិន និងកូន
ហាងនាយក្រិន ត្រូវបានបិទ
ហាងនាយក្រិន ត្រូវបានបិទ
ហាងនាយក្រិន ត្រូវបានបិទ
ហាងនាយក្រិន ត្រូវបានបិទ
នាយ ក្រិន
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T