រាជរដ្ឋាភិបាល សម្រចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ នៅខេត្តបាត់ដំបង ដែលមានផ្ទៃដី ៣៥៣,៩ហិកតា

//s5.kh1.co/49/4910d2bf5659a44c70dc5163f97f1678c077c4eb.jpg
Khmerhome

 ២៦-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/bb/bbb8bd99ff6cf10bebb2f4a953ec2083a5e1c02e.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ស្ថិតក្នុងភូមិសាស្រ្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលមានផ្ទៃដី ៣៥៣,៩ហិកតា ក្រោមការគ្រប់គ្រងក្រសួងបរិស្ថាន ដោយសហការជាមួយក្រសួង ស្ថាប័នបាក់ព័ន្ធ រដ្ឋបាលខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តភាព ស្របតាមច្បាប់ជាធរមាន។ បើតាមអនុក្រឹត្យរដឋាភិបាលចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

អនុក្រឹត្យបានបញ្ជាក់ថា ការបង្កើតតំបន់ខាងលើមានគោលបំណងដូចខាង៖

-ការពារតួនាទី ផ្នែកប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍ របស់មនុស្សគ្រប់ជំនាន់។ -កម្រិតដល់ការប្រើប្រាស់ ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។

-ការពារសោភណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិ នៃតំបន់នេះ សម្រាប់បម្រើ ដល់ការកម្សាន ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ដ្រ និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន។

-ផ្ដល់សេវាកម្មធម្មជាតិ និងវប្បធម៌ សម្រាប់ការប្រើប្រាស់ ប្រកបដោយនិរន្ដរភាព។ -លើកកម្ពស់ ការចូលរួមរបស់សហគមន៍ មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែក ដល់ការគ្រប់គ្រង ការការពារ និងការភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T