ដើរលេងម្ដងៗ ធុញទ្រាន់នឹងរបស់ច្រើន ដាក់មិនអស់មែនទេ? ធ្វើតាមនេះ ស្រួលជាង

//s5.kh1.co/62/6292cead02b14ada848d510306c624b5709c77dd.jpg
តារា & កម្សាន្ដ

 ០៧-មិថុនា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

មនុស្សមួយចំនួន ហាក់មានការលំបាក នៅពេលដែលទៅកម្សាន្តនៅកន្លែងណាមួយ ហើយត្រូវដាក់របស់របរច្រើន ដូចជា សម្លៀកបំពាក់​ព្រមទាំងរបស់ប្រើប្រាស់ផ្សេងទៀតនៅក្នុងវ៉ាលី តែឈប់បារម្មណ៍ទៅ ធ្វើតាមវិធីទាំងនេះ អ្នកនឹងរៀបចំរបស់របរបានយ៉ាងរៀបរយ

កម្សាន្ត៖ នៅពេលដែលធ្វើដំណើរជាច្រើនថ្ងៃ ប្រាកដណាស់ថា នឹងជួបផលវិបាក ជាមួយនឹងការរៀបចំសម្លៀកបំពាក់ ព្រមទាំងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនជាច្រើន ដែលត្រូវរៀបចំដាក់ក្នុងវ៉ាលី មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលមានរបស់របរកាន់តែច្រើន កាន់តែមានភាពរញ៉េរញ៉ៃ ជាពិសេស ថែមទាំងដាក់ចូលមិនអស់ ទៀតផង។ ប៉ុន្តែ ឈប់បារម្មណ៍ទៀតទៅ ធ្វើតាមវិធីទាំងនេះ អ្នកនឹងមានភាពងាយស្រួល ព្រមទាំងមានរបៀបរៀបរយ ក្នុងការរៀបចំរបស់របរ​ ទៅកម្សាន្តនៅកន្លែងណាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មូរសម្លៀកបំពាក់មុននឹងដាក់ក្នុងវ៉ាលី

ការមូរសម្លៀកបំពាក់បែបនេះ រួចដាក់ទៅក្នុងវ៉ាលី វាបានជួយធ្វើឲ្យ មានភាពទូលាយនិង មិនរញ៉េរញ៉ៃ ដែលចន្លោះដែលនៅសល់នោះ អ្នកអាចដាក់របស់របេរផ្សេងទៀតបាន។

របៀបរៀបចំ សម្លៀកបំពាក់ និងរបស់របរ ដាក់ក្នុងវ៉ាលី កុំឲ្យមានភាពរញ៉េរញ៉ៃ
របៀបរៀបចំ សម្លៀកបំពាក់ និងរបស់របរ ដាក់ក្នុងវ៉ាលី កុំឲ្យមានភាពរញ៉េរញ៉ៃ

២. ដាក់ស្បែកជើង នៅក្នុងថង់រុំសក់

វាមានភាពងាយស្រួល នៅពេលដែលដាក់ស្បែកជើងនៅក្នុងថង់រុំសក់ ដើម្បីការពារមិនឲ្យប្រឡាក់ដល់សម្លៀកបំពាក់។

៣. ដាក់គ្រឿងអលង្កា នៅក្នុងប្រអប់ថ្នាំពេទ្យ

 អ្នកអាចដាក់គ្រឿងអលង្ការបស់អ្នក នៅក្នុងប្រអប់ថ្នាំពេទ្យ ព្រោះវាមិនធ្វើឲ្យមានភាពរញ៉េរញ៉ៃ ថែមទាំងជួយការពារ គ្រឿងអលង្កាទាំងនោះ មិនឲ្យមានការបែកបាក់ ទៀតផង។

របៀបរៀបចំ សម្លៀកបំពាក់ និងរបស់របរ ដាក់ក្នុងវ៉ាលី កុំឲ្យមានភាពរញ៉េរញ៉ៃ
របៀបរៀបចំ សម្លៀកបំពាក់ និងរបស់របរ ដាក់ក្នុងវ៉ាលី កុំឲ្យមានភាពរញ៉េរញ៉ៃ

៤. ដាក់គ្រឿងសម្អាង នៅក្នុងកាបូបតូចដោយឡែក

ប្រសិនបើអ្នកដាក់គ្រឿងសម្អាង នៅក្នុងវ៉ាលីធំតែម្ដង នោះនឹងមានការលំបាកក្នុងពេលដែលត្រូវការយកមកប្រើប្រាស់ ដូច្នេះហើយ អ្នកអាចរក កាបូបតូចមួយសម្រាប់ដាក់ គ្រឿងសម្អាង ដូចជា ម្សៅ ក្រែម ឡេ ដាច់ដោយឡែក ដើម្បីកុំឲ្យច្របូកច្របល់នឹងសម្លៀកបំពាក់។

របៀបរៀបចំ សម្លៀកបំពាក់ និងរបស់របរ ដាក់ក្នុងវ៉ាលី កុំឲ្យមានភាពរញ៉េរញ៉ៃ
របៀបរៀបចំ សម្លៀកបំពាក់ និងរបស់របរ ដាក់ក្នុងវ៉ាលី កុំឲ្យមានភាពរញ៉េរញ៉ៃ

៥. រុំដបទឹកអប់ នឹងស្រោមជើង

តាមរយៈវិធីមួយនេះ វាបានជួយការពារមួយកម្រិតទៀត ដើម្បីកុំឲ្យមានការបែកបាក់ នៅក្នុងវ៉ាលី ក៏ដូចជាកុំឲ្យប៉ះពាល់ដល់របស់របរដទៃទៀត។

៦.​ មូរខ្សែរភ្លើងពីប្រដាប់ប្រដាធ្វើសក់ឲ្យបានត្រឹមត្រូវ

នៅពេលដែលរៀបចំដាក់ ប្រដាប់ប្រដាធ្វើសក់ ដូចជាម៉ាស៊ីនកៀប ឬ ម៉ាស៊ីនផ្លុំសក់ គួរតែមូរខ្សែរភ្លើងរបស់វាឲ្យបានត្រឹមត្រូវមុននឹងយកទៅដាក់ក្នុងវ៉ាលី ជៀងវាងកុំឲ្យមាន ភាពរញ៉េរញ៉ៃ ឬមានការខូចខាត ដូចជាដាច់ខ្សែរភ្លើងជាដើម ។

របៀបរៀបចំ សម្លៀកបំពាក់ និងរបស់របរ ដាក់ក្នុងវ៉ាលី កុំឲ្យមានភាពរញ៉េរញ៉ៃ
របៀបរៀបចំ សម្លៀកបំពាក់ និងរបស់របរ ដាក់ក្នុងវ៉ាលី កុំឲ្យមានភាពរញ៉េរញ៉ៃ

៧. រៀបចំសម្លៀកបំពាក់ប្រើប្រាស់ផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ

ដើម្បីកុំឲ្យឆាប់ពេញវ៉ាលី ត្រូវរៀបចំសម្លៀកបំពាក់ផ្ទាល់ខ្លួន ដូចជាអាវក្នុង ឲ្យមានរបៀប ដោយយកមកបត់ឲ្យបានត្រឹមត្រូវ មុននឹងដាក់ទៅក្នុងវ៉ាលី៕

របៀបរៀបចំ សម្លៀកបំពាក់ និងរបស់របរ ដាក់ក្នុងវ៉ាលី កុំឲ្យមានភាពរញ៉េរញ៉ៃ
របៀបរៀបចំ សម្លៀកបំពាក់ និងរបស់របរ ដាក់ក្នុងវ៉ាលី កុំឲ្យមានភាពរញ៉េរញ៉ៃ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T