ការអះអាងរបស់ក្រុមវេជ្ជសាស្ត្រប្រទេសជប៉ុន ម៉ាសគឺគ្រោះថ្នាក់ណាស់សម្រាប់ក្មេងអាយុក្រោម ២​ ឆ្នាំ

//s5.kh1.co/c9/c9bca4eae8e60b390822e1df76345b3e6997412f.jpg
សង្គម

 ២៦-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមវេជ្ជសាស្ត្រជប៉ុនបាននិយាយថា ក្មេងៗដែលមានអាយុក្រោម ២ ឆ្នាំមិនគួរពាក់ម៉ាសទេ ព្រោះពួកគេអាចពិបាកដកដង្ហើម និងបង្កើនហានិភ័យនៃការស្លាក់​

តូក្យូ៖ ក្រុមវេជ្ជសាស្ត្រជប៉ុនបាននិយាយថា ក្មេងៗដែលមានអាយុក្រោម ២ ឆ្នាំមិនគួរពាក់ម៉ាសទេ ព្រោះពួកគេអាចពិបាកដកដង្ហើម និងបង្កើនហានិភ័យនៃការស្លាក់​ ដែលនេះជាការអះអាងរបស់ក្រុមវេជ្ជសាស្រ្តប្រទេសជប៉ុន ក្នុងអំឡុងពេលដែលអំពាវនាវជាបន្ទាន់ដល់ឪពុកម្តាយ នៅពេលដែលប្រទេសនេះបើកទ្វារឡើងជាថ្មីម្តងទៀតបន្ទាប់ពីវិបត្តិជំងឺឆ្លងកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូអាបេ បានលើកឡើងពីភាពអាសន្នសម្រាប់ទីក្រុងតូក្យូ និងតំបន់ចំនួន បួនដែលនៅសល់កាលពីថ្ងៃចន្ទ បន្ទាប់ពីចំនួននៃការឆ្លងបានធ្លាក់ចុះនៅទូទាំងប្រទេសជប៉ុន ប៉ុន្តែបានព្រមានថាវាអាចកើតឡើងវិញប្រសិនបើវីរុសចាប់ផ្តើមរីករាលដាលម្តងទៀត។ 

ដើម្បីការពារការរីករាលដាលនៃវីរុស អ្នកជំនាញផ្នែកសុខភាពនៅទូទាំងពិភពលោកបានណែនាំឱ្យប្រជាជនពាក់ម៉ាសនៅពេលដែលពិបាករក្សាគម្លាតពីមជ្ឈដ្ឋានខាងក្រៅ នៅពេលដែលប្រទេសនានាបន្ធូរបន្ថយការរឹតបន្តឹងបន្ទាប់ពីការផ្ទុះរីករាលដាលនៃវីរុសនេះ។  

ប៉ុន្តែសមាគមគ្រូពេទ្យកុមារជប៉ុនបានព្រមានឪពុកម្តាយថា ម៉ាសមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ក្មេងដោយសមាគមបាននិយាយថា៖

ម៉ាសនឹងធ្វើឲ្យក្មេងៗពិបាកដកដង្ហើម ដោយសារពួកគេមានរន្ធខ្យល់តូចចង្អៀតដែលជាបន្ទុកធ្ងន់ធ្ងរទៅកាន់ផ្នែកបេះដូង។ សូមបញ្ឈប់ការប្រើប្រាស់ម៉ាសសម្រាប់កុមារអាយុក្រោម ២ ឆ្នាំ។

សមាគមគ្រូពេទ្យកុមារជប៉ុន

ព័ត៌មានជាច្រើនទាក់ទងនឹងករណីក្មេងៗដែលកើតកូវីដ-១៩ នោះសុទ្ធតែឆ្លងពីសមាជិកគ្រួសារ ដោយមិនបានឆ្លងនៅឯសាលារៀននោះឡើយ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិក (CDC) និងបណ្ឌិត្យសភាកុមារអាមេរិកាំងក៏បាននិយាយដែរថា កុមារអាយុក្រោម ២ ឆ្នាំមិនគួរពាក់ម៉ាសឡើយ៕

កុមារនៅប្រទេសជប៉ុន
កុមារនៅប្រទេសជប៉ុន
កុមារនៅប្រទេសចិន
កុមារនៅប្រទេសចិន
កុមារនៅសហរដ្ឋអាមេរិក
កុមារនៅសហរដ្ឋអាមេរិក

ប្រភពReuters

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T