ជាធម្មតានៅពេលដែលយើងទៅទស្សនាការ ប្រកួតបាល់ទាត់យើងតែងតែ ជួយគាំទ្រក្រុមដែលយើងពេញចិត្ត ប៉ុន្តែនៅឯប្រទេសចិន វិញមាននារីម្នាក់ ដោយសារតែអាជ្ញាកណ្តាលពិន័យលើ សមាជិកក្រុមដែលខ្លួនស្រលាញ់ ជាច្រើនដងពេកក៏បានរត់ចូលទៅក្នុង ទីធ្លាប្រកួតហើយបានទាត់ធាក់អាជ្ញាកណ្តាលទៀតផង។ តាមប្រភពព័ត៌មានបាន អោយដឹងថា នារីម្នាក់ឈ្មោះ​​ យីលាង បានត្រូវប៉ូលិសយកទៅប៉ុស្តីដើម្បីធ្វើការអប់រំ ដោយសារតែនាងបានរត់ចូល ទីក្នុងទីធ្លាប្រកួតបាល់ទាត់ហើយបាន វាយអាជ្ញាកណ្តាលថែមទៀតផង។ តាមសម្តីរបស់សក្សីដែលអង្គុយជិតនាងក្នុងអំឡុងពេលប្រកួតបានអោយដឹងថា មុនដំបូងនាងមានអាការៈធម្មតាទេ ប៉ុន្តែបន្ទាប់ពី ក្រុមដែលនាងគាំទ្រត្រូវគេស៊ុត បញ្ចូលទីចំនួន ២ គ្រាប់មក នាងចាប់ផ្តើមស្រែកជេរ ឡូឡាយ៉ាងខ្លាំង ហើយក្រោយមក អាជ្ញាកណ្តាលបានដេញកីឡាករ ម្នាក់នៅក្នុងក្រុមដែលនាងគាំទ្រ អោយចេញពីការប្រកួតថែមទៀត ធ្វើអោយនាងម៉ួរម៉ៅយ៉ាងខ្លាំង ហើយក៏បានរត់ចូលទៅទាត់ធាក់ អាជ្ញាកណ្តាលតែម្តង។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះនារីម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]