តោះ! ទៅស្គាល់ក្លឹប ១០ ដែលរបូតគ្រាប់បាល់លើស ១,០០០គ្រាប់ និងច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ Premier League

//s5.kh1.co/c2/c2d5055afe2b403a2466ce245f1618a462e9dab2.jpg
កីទ្បា

 ២៦-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្លឹបទាំង ១០ គឺជាក្លឹបដែលរបូតគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Premier League

ប្រិយមិត្តអ្នកតាមដានកីឡាបាល់ទាត់របស់លីគកំពូលអង់គ្លេស ឬ Premier League ពិតជាបានដឹងហើយថា លីគកំពូលអង់គ្លេសបច្ចុប្បន្ន ត្រូវបានប្តូរឈ្មោះថ្មី មកជា Premier League ក្នុងឆ្នាំ១៩៩២ និងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងរដូវកាល ១៩៩២-១៩៩៣ តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពានរង្វាន់ English Premier League
ពានរង្វាន់ English Premier League

សូមរំលឹកឡើងវិញថា រហូតមកដល់ពេលបច្ចុប្បន្ន មានក្លឹបបាល់ទាត់ចំនួន ៤៩ក្លឹប ធ្លាប់បាន និងកំពុងប្រកួតប្រជែងក្នុងក្របខណ្ឌ Premier League នេះ ដែលក្នុងនោះមានក្លឹបបាល់ទាត់ចំនួន ៤៧ក្លឹប មានមូលដ្ឋានក្នុងប្រទេសអង់គ្លេស និងមានក្លឹបបាល់ទាត់ចំនួន ២ក្លឹប មានមូលដ្ឋាននៅក្នុងប្រទេសវែល គឺក្លឹប Cardiff City និងក្លឹប Swansea City។ រយៈពេល ២៨រដូវកាលកន្លងមកនេះ មានក្លឹបចំនួន ៦ប៉ុណ្ណោះ ដែលអាចលេងនៅ Premier League រហូត ដោយមិនធ្លាក់ទៅលេងនៅលីគលំដាប់ទី២ ក្នុងនោះមានក្លឹប Arsenal, ក្លឹប Chelsea, ក្លឹប Everton, ក្លឹប Liverpool, ក្លឹប Manchester United, និងក្លឹប Tottenham Hotspur។

បាល់ផ្លូវការរបស់ Premier League
បាល់ផ្លូវការរបស់ Premier League

យ៉ាងណាមិញ ក្លឹបដែលលេងនៅ Premier League ច្រើនជាងគេ គឺជាមុខសញ្ញាក្លឹបដែលរបូតគ្រាប់បាល់ច្រើនជាងគេដូចគ្នា តួយ៉ាង ក្លឹបទាំង ១០ ខាងក្រោមនេះ គឺជាក្លឹបដែលរបូតគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Premier League៖

១០-ក្លឹប Manchester City ប្រកួតបាន ៨៧៦ប្រកួត និងរបូតគ្រាប់បាល់សរុប ១,០០៦គ្រាប់

Manchester City
Manchester City

៩-ក្លឹប Chelsea ប្រកួតបាន ១,០៦៧ប្រកួត និងរបូតគ្រាប់បាល់សរុប ១,០៤១គ្រាប់

Chelsea
Chelsea

៨-ក្លឹប Arsenal ប្រកួតបាន ១,០៦៦ប្រកួត និងរបូតគ្រាប់បាល់សរុប ១,០៤៩គ្រាប់ (នៅសល់មួយប្រកួតក្នុងដៃសម្រាប់រដូវកាល ២០១៩-២០២០នេះ)

Arsenal
Arsenal

៧-ក្លឹប Liverpool ប្រកួតបាន ១,០៦៧ប្រកួត និងរបូតគ្រាប់បាល់សរុប ១,០៦៧គ្រាប់

Liverpool
Liverpool

៦-ក្លឹប Southampton ប្រកួតបាន ៨០១ប្រកួត និងរបូតគ្រាប់បាល់សរុប ១,១៣៩គ្រាប់

Southampton
Southampton

៥-ក្លឹប Aston Villa ប្រកួតបាន ៩៥២ប្រកួត និងរបូតគ្រាប់បាល់សរុប ១,២៤២គ្រាប់

Aston Villa
Aston Villa

៤-ក្លឹប Newcastle United ប្រកួតបាន ៩៤៩ប្រកួត និងរបូតគ្រាប់បាល់សរុប ១,២៧៦គ្រាប់

Newcastle United
Newcastle United

៣-ក្លឹប West Ham ប្រកួតបាន ៩១១ប្រកួត និងរបូតគ្រាប់បាល់សរុប ១,៣១៩គ្រាប់

West Ham
West Ham

២-ក្លឹប Tottenham Hotspur ប្រកួតបាន ១,០៦៧ប្រកួត និងរបូតគ្រាប់បាល់សរុប ១,៣៤៦គ្រាប់

Tottenham Hotspur
Tottenham Hotspur

១-ក្លឹប Everton ប្រកួតបាន ១,០៦៧ប្រកួត និងរបូតគ្រាប់បាល់សរុប ១,៣៥៧គ្រាប់

Everton
Everton

ដោយសារតែមានក្លឹបជាច្រើនធ្លាប់បានធ្លាក់ចេញពី Premier League ទៅលេងនៅលីគលំដាប់ ទី២ ដូច្នេះហើយទើបធ្វើឱ្យចំនួនប្រកួតរបស់ក្លឹបនីមួយៗមិនដូចគ្នា៕

ប្រភពtransfermarkt

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T