សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់...ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា កម្ពុជានឹងមានភ្លៀងធ្លាក់ពីខ្សោយទៅខ្លាំង

//s5.kh1.co/04/04eafbb4ca101ddd4028b9b83b995c3bd38e638f.jpg
សង្គម

 ២៦-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា​ ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅខ្លាំង...

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី ខែមិថុនាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីជូនដំណឹងខាងលើបានបញ្ជាក់ថា បណ្ដាខេត្ដនៅតំបន់វាលទំនាបកណ្ដាលអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះផ្នែកខ្លះនៃវាលទំនាបភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។ ហើយចំពោះបណ្ដាខេត្ដនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦ​សានអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ដោយឡែកបណ្ដាខេត្ដនៅភាគឦ​សានជាប់ប្រទេសវៀតណាម អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម។ យ៉ាងណាមិញ ចំពោះបណ្ដាខេត្ដនៅតំបន់មាត់សមុទ្រឯណោះវិញ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរផងដែរ។

អាស្រ័យដូចបានរៀបរាប់ពីស្ថានភាពធាតុអាកាសខាងលើ សូមសាធារណជនមេត្ដាប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតឡើងជាយថាហេតុ៕

សូមពិនិត្យសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T