នៅចាំតួក្មេងប្រុសក្នុងរឿង CJ7 ម្នាក់នេះទេ? ញាក់សាច់ ពេលឃើញសម្រស់បច្ចុប្បន្ន ស្អាតប្លែកណាស់

//s5.kh1.co/27/27c23409c1d33b820737bd28bebb1f0adec4cc84.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ផ្ទុះការចាប់អារម្មណ៍ខ្លាំង ជាមួយសម្រស់តារាសម្តែងស្រីម្នាក់​នេះ ដែលកាលពីក្មេងបានដើរតួជាក្មេងប្រុស ដែលអ្នកទាំងអស់គ្នានឹកស្មានមិនដល់

ចិន៖​ កាលពីឆ្នាំ២០០៨ ទស្សនិកជន ប្រាកដជាបានជ្រាប និងទស្សនា ខ្សែភាគយន្ត បែបវិទ្យាសាស្រ្តកំប្លែង «CJ7» ដែលបានដឹងនាំរឿង និងចូលរួមសម្តែងផ្ទាល់ ពីសំណាក់លោក Stephen Chow ដែលយើងគ្រប់ៗគ្នា តែងតែស្គាល់ ថា ទិនហ្វី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេសនោះ ជឿជាក់ថា មហាជនពិតជានៅចង់ចាំតួអង្គក្រមិចក្រមើច ក្មេងស្រី Xu Jiao ដែលបានតួក្នុងរឿងនេះសម្តែងជាក្មេងប្រុសនោះ ដែល​បាន​លើក​ស្ទួយ​ពន្លក​ តារា​សម្ដែង​ស្រីថ្មី ឲ្យ​មាន​គេ​ទទួល​ស្គាល់ ​រហូត​​ដល់​សព្វ​ថ្ងៃ ថែមទាំងបានឈ្នះពានរង្វាន់ អ្នកសម្តែងថ្មីឆ្នើមនៅឯ មហោស្រពភាពយន្តហុងកុងលើកទី ២៨ សម្រាប់ការសម្តែងរឿងនេះផងដែរ។ 

យ៉ាងណាមិញ មានផ្ទុះការចាប់អារម្មណ៍សាជាថ្មីម្តង ទៀតជាមួយសម្រស់ ស្រស់សោភា ពេញជំទង់ ក្នុងវ័យ ២២ឆ្នាំ ដែលតារាស្រីរូបនេះ បានទទួលការកោតសរសើររាប់មិនអស់ពីមហាជន។ អ្វីកាន់តែពិសេសនោះ​ អ្ន​កលេងបណ្តាញសង្គម បានភ្ញាក់ផ្អើល ថារូបគេជាស្រីមធ្យមទេ តែអ្វីដែលធ្វេីឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អេីលទៀតនោះគឺ Xu Jiao មិនត្រឹមតែជានារីធម្មតាទេ នាងថែមទាំងមានរូបសម្រស់ ដ៏ស្រស់ស្អាតថែមទៀតផង៕

 សូមទស្សនារូបខាងក្រោម៖

Xu Jiao កាលសម្តែងជាតួក្មេងប្រុស
Xu Jiao កាលសម្តែងជាតួក្មេងប្រុស
Xu Jiao កាលសម្តែងជាតួក្មេងប្រុស
Xu Jiao កាលសម្តែងជាតួក្មេងប្រុស
Xu Jiao បច្ចុប្បន្ន
Xu Jiao បច្ចុប្បន្ន
Xu Jiao បច្ចុប្បន្ន
Xu Jiao បច្ចុប្បន្ន
Xu Jiao បច្ចុប្បន្ន
Xu Jiao បច្ចុប្បន្ន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T