ផ្ទះមួយខ្នងនេះ ដែលផ្ដល់ជូនអ្នកមិនចេះខ្លាចខ្មោចដោយឥតគិតថ្លៃ ត្រូវបានអ្នកប្រមាញ់ខ្មោចពីរនាក់ចូលទៅ ស្រាប់តែជួបរឿងរ៉ាវគួរឲ្យខ្លាចយ៉ាងខ្លាំង…

//s5.kh1.co/b6/b69ad4253a84793781d78bb548df4f625a7122dd.jpg
សង្គម

 ២៦-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកប្រមាញ់ខ្មោចចំនួនពីរនាក់ មកពីរដ្ឋ Louisiana បានចូលទៅផ្ទះខ្មោចដ៏ធំស្កឹមស្កៃមួយខ្នង ដែលមានទីតាំងស្ថិតនៅតំបន់ដាច់ស្រយាល ក្នុងសហរដ្ឋអាមេរិក។

អាមេរិក៖ អ្នកប្រមាញ់ខ្មោចចំនួនពីរនាក់ មកពីរដ្ឋ Louisiana បានចូលទៅផ្ទះខ្មោចដ៏ធំស្កឹមស្កៃមួយខ្នង ដែលមានទីតាំងស្ថិតនៅតំបន់ដាច់ស្រយាល ក្នុងសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ក្រេក ម៉ាតឡក និងអ្នកនាង សុីនឌី ផែរ មានបទពិសោធន៍ក្នុងការប្រមាញ់ខ្មោចជាង២០ឆ្នាំមកហើយ។ ហើយពួកគេ មិនដែលជួបប្រទះទៅនឹងអ្វីដ៏គួរឲ្យខ្លាចជាខ្លាំង ដែលបានកើតឡើងកាលពីថ្មីៗនេះទេ។

យោងតាមសម្ដីរបស់អ្នកនាង សុីនឌី បានប្រាប់សារព័ត៌មាន Sun ឲ្យដឹងថា នាង និងលោក ម៉ាតឡក បានចូលទៅក្នុងផ្ទះមួយខ្នងនោះ នៅពេលយប់ ហើយថ្មពិលចំនួន៥មិនអាចប្រើការបាន ដោយគ្មានមូលហេតុ។ យ៉ាងណាមិញ ពួកគេទាំងពីរ បានស្រែកទៅកាន់ព្រលឹងម្ចាស់ផ្ទះដែលមានឈ្មោះថា លោកយាយ អាឌែល ឲ្យបង្ហាញសញ្ញាអ្វីមួយ ប្រសិនបើចង់ឲ្យពួកគេចាកចេញពីផ្ទះ។ រំពេចនោះ ស្រាប់តែភ្លើងពិលរលត់ តែពួកគេមិនព្រមចាកចេញឡើយ។

ក្រោយមក ទ្វារបន្ទប់គេងផ្ទាល់ខ្លួនរបស់លោកយាយ អាឌែល បានបើក និងបិទទៅវិញដោយគួរឲ្យខ្លាំងយ៉ាងខ្លាំង។

លោក ម៉ាតឡក បានបន្ថែមទៀតថា លុះវេលាម៉ោង២:០០នាទីទាបភ្លឺ លោកបានចូលទៅក្នុងបន្ទប់របស់លោកយាយ អាឌែល និងឃើញអ្នកបូជាព្រលឹងកំពុងឈរនៅក្បែរនោះយ៉ាងធំ។ ហើយនោះមិនមែនជាស្រមោលមនុស្សស្រីវ័យចំណាស់ឡើយ ដោយមានកម្ពស់ប្រមាណ១.៨២ម៉ែត្រ។ អ្វីដែលលោកបានឃើញនោះ ស្រាប់តែចាប់ផ្ដើមងាកក្រោយ ហើយលោកក៏សម្រេចចិត្តរត់ចេញទៅខាងក្រៅផ្ទះជាមួយនឹងអ្នកនាង សុីនឌី។ លោក ព្រមទាំងអ្នកនាង សុីនឌី មានអារម្មណ៍ហត់នឿយជាខ្លាំង និងឈឺដើមទ្រូង ហាក់បីដូចជាត្រូវអ្វីម៉្យាងស្រូបថាមពលពីខ្លួនអីចឹង។ បើទោះជាយ៉ាងណាក៏ដោយ ពួកគេមិនព្រមចុះចាញ់ឡើយ និងតាំងចិត្តចូលទៅក្នុងផ្ទះនោះម្ដងទៀត។ ហើយមិនយូរប៉ុន្មាន សំឡេងឆ្កូតនៅលើជញ្ជាំង ចាប់ផ្ដើមរំពងឡើង អមដោយសំឡេងគ្រហឹម និងមានក្លិនទឹកនោមជះក្លិនមកពីជាន់ខាងលើទៀតផង។

គួរឲ្យដឹងដែរថា ផ្ទះខ្មោចមួយខ្នងនោះ ត្រូវបានចៅទួតស្រីរបស់លោកយាយ អាឌែល ដែលមានឈ្មោះថា ដន វាឡូត ឌីក្លោធ បានបង្ហោះរូបភាពពីទិដ្ឋភាពផ្ទះទៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីខែមីនាកន្លងទៅ និងប្រកាសរកអ្នកក្លាហានចូលទៅរស់នៅដោយឥតគិតថ្លៃ។ ផ្ទះមួយខ្នងនោះ ត្រូវបានសាងសង់ឡើងនៅចុងឆ្នាំ១៩២០ ដល់ដើមឆ្នាំ១៩៣០ និងអាចមានតម្លៃចំនួនប្រមាណ ៨០,០០០ដុល្លារអាមេរិកឯណោះ។ ចំណែកផ្ទៃដីមានទំហំ១៦០ហិកតា ដែលត្រូវបានទិញក្នុងឆ្នាំ១៨៦០។ ហើយលោកយាយ អាឌែល បានស្លាប់បាត់បង់ជីវិតនៅពីមុខបន្ទប់របស់គាត់ផ្ទាល់ ក្នុងឆ្នាំ១៩៦៧។

យ៉ាងណាមិញ អ្នកស្រី ដន វាឡូត ឌីក្លោធ ព្រមទាំងគ្រួសារ បានរស់នៅក្នុងផ្ទះនោះ រហូតដល់ឆ្នាំ១៩៨០ប៉ុណ្ណោះ។ ហើយកំឡុងពេលរស់នៅ សមាជិកក្នុងផ្ទះទាំងអស់តែងតែឮសូរសំឡេង រើ.របស់របរ ដូចជាចាន ឆ្នាំងក្នុងផ្ទះបាយជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពនៃផ្ទះ
ទិដ្ឋភាពនៃផ្ទះ
ទិដ្ឋភាពនៃផ្ទះ
ទិដ្ឋភាពនៃផ្ទះ
អ្នកនាង សុីនឌី ផែរ ជាអ្នកប្រមាញ់ខ្មោច
អ្នកនាង សុីនឌី ផែរ ជាអ្នកប្រមាញ់ខ្មោច
លោក ក្រេក ម៉ាតឡក ជាអ្នកប្រមាញ់ខ្មោច
លោក ក្រេក ម៉ាតឡក ជាអ្នកប្រមាញ់ខ្មោច
លោកយាយ អាឌែល ស្ថិតក្នុងវ័យក្មេង កាលនៅមានជីវិត
លោកយាយ អាឌែល ស្ថិតក្នុងវ័យក្មេង កាលនៅមានជីវិត
លោកយាយ អាឌែល ស្ថិតក្នុងវ័យចំណាស់កាលនៅមានជីវិត
លោកយាយ អាឌែល ស្ថិតក្នុងវ័យចំណាស់កាលនៅមានជីវិត
លោកយាយ អាឌែលកាលនៅមានជីវិត និងសមាជិកគ្រួសារដទៃទៀត
លោកយាយ អាឌែលកាលនៅមានជីវិត និងសមាជិកគ្រួសារដទៃទៀត
ចៅទួតស្រីរបស់លោកយាយ អាឌែល
ចៅទួតស្រីរបស់លោកយាយ អាឌែល
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T