នៅចាំនាងទេ? ស្ងាត់យូរ ពេលនេះ ហេង ម៉ារ៉ាឌី មានកូនស្រី អាយុ៧ឆ្នាំ មុខមាត់ស្អាតមិនចាញ់ម្តាយ

//s5.kh1.co/8b/8b7117908adb9e462defe5ee21c147f1c2da13d3.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អតីតពិធីការិនីរូបស្អាត អ្នកនាង ហេង ម៉ារ៉ាឌី បច្ចុប្បន្ន កំពុងរស់នៅក្នុងជីវភាពហ៊ឺហារ ព្រមទាំងមានសុភមង្គលជាមួយក្រុមគ្រួសារ ជាពិសេស មានកូនស្រីគួរឲ្យក្នាញ់ទៀតផង។

ភ្នំពេញ៖ បច្ចុប្បន្ន អតីតពិធីការិនី ហេង ម៉ារ៉ាឌី បានឃ្លាតឆ្ងាយពីសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ដោយនាង កំពុងកសាងជិវិតគ្រួសារយ៉ាងមានសុភមង្គល ជាពិសេសពេលនេះ នាងក៏មានកូនស្រីម្នាក់ឲ្យក្នាញ់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី ពេលនេះនាងមិនបានបង្ហាញមុខក្នុងវិស័យសិល្បៈដូចមុន តែពេលនេះ នាងក៏មានមុខជំនួញធំក្នុងដៃ ព្រមទាំងមានជីវភាពហ៊ឺហារមិនចាញ់ពេលនៅក្នុងវិស័យសិល្បៈឡើយ។ ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលរូបសម្ផស្សវិញ មើលទៅនាងនៅតែក្មេង ស្រស់ស្អាតដដែល មិនចាញ់ក្មេងៗជំនាន់ក្រោយឡើយ។

ជាការពិតណាស់ ពេលនេះអតីតពិធីការិនី ហេង ម៉ារ៉ាឌី មានកូនស្រីម្នាក់ មានអាយុ៧ឆ្នាំហើយ ដោយថ្មីៗនេះ នាងបានបង្ហោះរូបជាមួយកូនស្រី មើលទៅយ៉ាងមានក្ដីសុខ។ ជាពិសេស កូនស្រីនាង ក៏មានមុខមាត់ស្រស់ស្អាត ឃ្យូត គួរឲ្យក្នាញ់។

ក្រោយ អ្នកគាំទ្រឃើញរូបភាព អតីតពិធីការិនីរូបនេះ បង្ហោះរូបជាមួយកូនស្រីនាងរួច ក៏បានពោលពាក្យសរសើរ លើរូបសម្បត្តិក្មេងស្រីនេះ ថាពិតជាមានមុខមាត់ស្អាត និង គួរឲ្យស្រលាញ់ មិនដាច់ពីមាត់គ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

ហេង ម៉ារ៉ាឌី 
ហេង ម៉ារ៉ាឌី 
ហេង ម៉ារ៉ាឌី 
ហេង ម៉ារ៉ាឌី 
ហេង ម៉ារ៉ាឌី និងកូនស្រីកាលអាយុ២ឆ្នាំ
ហេង ម៉ារ៉ាឌី និងកូនស្រីកាលអាយុ២ឆ្នាំ
ហេង ម៉ារ៉ាឌី និងកូនស្រី
ហេង ម៉ារ៉ាឌី និងកូនស្រី
ហេង ម៉ារ៉ាឌី និងកូនស្រី
ហេង ម៉ារ៉ាឌី និងកូនស្រី
ហេង ម៉ារ៉ាឌី និងកូនស្រី
ហេង ម៉ារ៉ាឌី និងកូនស្រី
ហេង ម៉ារ៉ាឌី និងកូនស្រី
ហេង ម៉ារ៉ាឌី និងកូនស្រី
ហេង ម៉ារ៉ាឌី និងកូនស្រី
ហេង ម៉ារ៉ាឌី និងកូនស្រី
ហេង ម៉ារ៉ាឌី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T