រឿងកំពុងតែល្អមើលផង ក្រុមការងាររឿង My Husband in Law Thailand នាំគ្នាធ្វើបាបផ្លូវចិត្តហ្វេនតែម្ដង

//s5.kh1.co/c4/c4eeb42df1b3341d62ec707230734a5090d90770.jpg
នារី

 ២៦-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ហ្វេនកំពុងតែទន្ទឹងរង់ចាំមើលភាគបញ្ចប់ ក្រុមការងារផលិតរឿង Spoil ភាគបញ្ចប់គ្មានសល់

ថៃ៖ ខ្សែភាពយន្តភាគថៃដែលកំពុងទទួលការពេញនិយមយ៉ាងខ្លាំងប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍ លេខ៣ រឿង Ok Keub Hak Ab Ruk Khun SameeMy Husband in Law Thailand បានឈានចូលមកភាគកាន់តែល្អមើល ខណៈពេលដែលតួឯកប្រុស (សម្ដែងដោយ Mark Prin) កំពុងបង្ហាញចេញថា ខ្លួនក៏កំពុងមានអារម្មណ៍ស្រឡាញ់តួឯកស្រី (សម្ដែងដោយ Mew Nittha) វិញបណ្ដើរៗហើយ។ ក្នុងនោះ ទស្សនិកជន ជាពិសេសហ្វេនរបស់រឿងនេះផ្ទាល់កំពុងទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសារថា តើនៅភាគបញ្ចប់ តួឯកទាំងពីរអាចនឹងក្លាយទៅជាគូជាមួយគ្នាដែរឬអត់ ព្រោះនៅពេលដែលតួឯកប្រុសចាប់ផ្ដើមបង្ហាញអារម្មណ៍ស្រឡាញ់របស់ខ្លួនចំពោះតួឯកស្រី តួឯកស្រីបែរជាមានអារម្មណ៍ថាចង់បោះបង់ចោលការតស៊ូរបស់ខ្លួន ដើម្បីតាមស្រឡាញ់តួឯកប្រុស ដូចដែលខ្លួនធ្លាប់បានធ្វើកន្លងមកទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅពេលនេះ ក្រុមការងារផលិតរបស់រឿងនេះផ្ទាល់ រួមមានទាំងអ្នកដឹកនាំការសម្ដែង តួឯកប្រុសស្រី អ្នកនិពន្ធ និងម្ចាស់ផេករបស់អ្នកគាំទ្រតារាទាំងពីរ បាននាំគ្នាធ្វើស៊ីផ្លូវចិត្តទស្សនិកជន ជាពិសេសអ្នកគាំទ្រយ៉ាងចាស់ដៃ តាមរយៈការបង្ហោះនូវរូបភាព និងវីដេអូក្រៅឆាក របស់ភាគបញ្ចប់នៃរឿងមួយនេះ។

តាមរយៈវីដេអូ និងរូបភាពទាំងនោះ គេសង្កេតឃើញតួឯកប្រុសស្រីរៀបការជាមួយគ្នាជាថ្មីម្ដងទៀត ហើយថែមទាំងមានកូនភ្លោះពីរនាក់ទៀត។ ការបង្ហើបសាច់រឿងបែបនេះ បានធ្វើឲ្យអ្នកគាំទ្របាត់បង់អារម្មណ៍អន្ទះសារក្នុងការតាមដានបន្តិច ប៉ុន្តែមិនបានធ្វើឲ្យពួកគេបញ្ឈប់ការតាមដានរឿងនេះឡើយ ពោលគឺពួកគេកាន់តែចង់មើល ដើម្បីចង់ដឹងថា ភាគបញ្ចប់នោះមានលក្ខណៈពិសេសយ៉ាងណាខ្លះ៕

សូមទស្សនារូបភាពខាងក្រោម៖

ការបង្ហើបភាគចុងក្រោយ របស់រឿង Ok Keub Hak Ab Ruk Khun Samee

ឈុតមួយក្នុងរឿង Ok Keub Hak Ab Ruk Khun Samee

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T