ជិះតាក់ស៊ី​អត់ឲ្យលុយ​ហើយ​ ស្តោះ​ទឹក​មាត់​ដាក់​ទៀត! ទី​បំផុត​អ្នក​រត់​តាក់​ស៊ី​ក៏បាន​ស្លាប់​ដោយ​សារ...

//s5.kh1.co/c2/c22c453e1e1244e0a660cb345ae2ca2a1405d526.jpg
សង្គម

 ២៦-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នករត់តាក់ស៊ីម្នាក់នៅទីក្រុងឡុងដ៍បានដឹកអ្នក​ដំណើរម្នាក់ទៅកាន់ផ្លូវ West Ham។ គាត់បានប្រាប់ភ្ញៀវម្នាក់នោះថា​តម្លៃធ្វើដំណើរអស់ថ្លៃ ៩ ផោន

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០កន្លងទៅ អ្នករត់តាក់ស៊ីម្នាក់នៅទីក្រុងឡុងដ៍បានដឹកអ្នក​ដំណើរម្នាក់ទៅកាន់ផ្លូវ West Ham។ គាត់បានប្រាប់ភ្ញៀវម្នាក់នោះថា​តម្លៃធ្វើដំណើរអស់ថ្លៃ ៩ ផោន។ ប៉ុន្តែអ្នកដំណើរនោះមិនបានបង់ថ្លៃតាក់ស៊ីទេ ថែមទាំងស្តោះទឹកមាត់ដាក់លោកទៀតហើយបាននិយាយដាក់​លោកថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្ញុំបានឆ្លងវីរុសកូវីដ-១៩ ហើយ។ ឥលូវនេះអ្នកឯងក៏ឆ្លងដែរ។

ភ្លាមៗនោះបុរសនោះក៏រត់បាត់ ហើយអ្នករត់តាក់ស៊ីដែលមានអាយុ ៦១​ ឆ្នាំឈ្មោះថា Trevor Belle បានជិះទៅកាន់ប៉ុស្តិ៍ប៉ូលីសនៅក្នុងតំបន់នោះដោយរាយការណ៍ទៅប៉ូលីសពីហេតុការណ៍ដែលបានកើតឡើង។ ប៉ុន្តែប៉ូលីសហាក់ដូចជាមិនអើពើនឹងរឿងនេះឡើយ ដូច្នេះហើយលោក Trevor ក៏បានធ្វើដំណើរទៅផ្ទះរបស់លោកហើយរៀបរាប់ប្រាប់ប្រពន្ធរបស់គាត់នូវរឿងទាំងនេះ។ ៤ ថ្ងៃក្រោយមក លោក Trevor ក៏មានអាការៈមិនប្រក្រតីឡើយដោយលោកមានអាការៈក្តៅខ្លួន និងផ្ដាសាយដូចជារោគសញ្ញាកូវីដ-១៩ អញ្ចឹង។

មកដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០ លោកក៏មានអាការៈពិបាកដកដង្ហើមដោយលោកបានទៅពិនិត្យហើយ​ក៏បានឃើញថាលោកបានឆ្លងវីរុសកូវីដ-១៩។ ជាង ៣ សប្តាហ៍បន្ទាប់ពីធ្វើការព្យាបាលនោះ លោក Trevor ក៏បានលាចាកលោកនៅថ្ងៃទី ១៨ ខែ​ មេសា ឆ្នាំ ២០២០។

យោងតាមសារពត៌មាន The Guardian បាននិយាយថាប្រពន្ធរបស់លោក Trevor មានឈ្មោះថា Kelly Esqulant ដែលរួមរស់ជាមួយនឹងគ្នារយៈពេល ២៨ ឆ្នាំហើយ បានយកឈាមរបស់ប្តីទៅស៊ើប​អង្កេត ដើម្បីចង់ដឹង​ថាវាពិតជាកើតឡើងដោយសារបុរសដែលស្តោះទឹកមាត់ដាក់រូបគាត់មែនដែរ ឬទេ។

នាងបានសរសេរលិខិតស្នើទៅនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសគឺលោក Boris Johnson ឲ្យស៊ើបអង្កេតពីរឿងនេះ ព្រោះកន្លងមកក៏ធ្លាប់មានករណីអ្នកឆ្លងកូវីដ១៩ ដែលមានឈ្មោះថា Belly Mujinga បានស្លាប់ដោយសារ​មាន​អ្នកឆ្លងកូវីដ-១៩ ស្តោះទឹកមាត់ដាក់ដែរ៕

លោក Trevor Belle
លោក Trevor Belle
លោក Trevor Belle ជាមួយអ្នកស្រី Kelly Esqulant និងកូនៗ
លោក Trevor Belle ជាមួយអ្នកស្រី Kelly Esqulant និងកូនៗ

ប្រភពThe Guardian

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T