WHO ព្រមានថា ប្រទេសដែលកំពុងថយចុះករណីឆ្លងកូវីដ-១៩ នៅតែអាចប្រឈមនឹងរលកទីពីរ ប្រសិនបើធ្វើបែបនេះ...

//s5.kh1.co/78/7889be960944f6d886e8349c1e42c4dc1ee36f4b.jpg
សង្គម

 ២៦-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អង្គការសុខភាពពិភពលោកបាននិយាយថា ប្រទេសដែលកំពុងថយចុះករណីឆ្លងជំងឺកូវីដ-១៩ នៅតែអាចប្រឈមមុខនឹងរលកទីពីរដែលជាកម្រិតខ្ពស់បំផុត ប្រសិនបើ...

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃចន្ទ ទី២៥ ខែឧសភា ម្សិលមិញនេះថា ប្រទេសដែលកំពុងថយចុះករណីឆ្លងជំងឺកូវីដ-១៩ នៅតែអាចប្រឈមមុខនឹងរលកទីពីរដែលជាកម្រិតខ្ពស់បំផុត ប្រសិនបើប្រទេសទាំងនោះឆាប់បន្ធូរបន្ថយវិធានការរឹតបន្ដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកវេជ្ជបណ្ឌិត Mike Ryan
លោកវេជ្ជបណ្ឌិត Mike Ryan

លោកវេជ្ជបណ្ឌិត Mike Ryan ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក​ បានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអុីនធឺណេតថា ពិភពលោកកំពុងស្ថិតនៅពាក់កណ្ដាលនៃរលកទីមួយនៅឡើយ ហើយគ្មានអី្វមួយកត់សម្គាល់ថាវីរុសរាតត្បាតថ្មីនេះកំពុងថយចុះនោះទេ ស្របពេលករណីឆ្លងនៅបណ្ដាប្រទេសក្នុងតំបន់អាមេរិកកណ្ដាល អាមេរិកខាងត្បូង អាស៊ីខាងត្បូង និងអាហ្វ្រិកនៅតែបន្ដកើនឡើងជាលំដាប់។

លោក Ryan បាននិយាយទៀតថា ជំងឺរាតត្បាតច្រើនតែកើតឡើងជារលក ដែលមានន័យថាការផ្ទុះឡើងអាចនឹងវិលមកវិញនៅចុងឆ្នាំនេះ នៅតំបន់ដែលរលកទីមួយកំពុងថយចុះ។ ហើយយើងមិនអាចសន្និដ្ឋានថាគ្រាន់តែករណីឆ្លងថយចុះ វានឹងបន្ដថយចុះរហូតនោះទេ ប៉ុន្ដែស្របពេលនេះយើងត្រូវត្រៀមខ្លួនសម្រាប់រលកទីពីរ ដែលអាចផ្ទុះឡើងក្នុងកម្រិតខ្ពស់។ ជាពិសេស នៅបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប និងអាមេរិកខាងជើងគួរតែបន្ដអនុវត្ដវិធានការសុខភាពសាធារណៈ និងគម្លាតឆ្ងាយសង្គម។

អ្នកដំណើរនៅឯព្រលានយន្ដហោះ កំឡុងពេលវីរុសកូរ៉ូណារាតត្បាត
អ្នកដំណើរនៅឯព្រលានយន្ដហោះ កំឡុងពេលវីរុសកូរ៉ូណារាតត្បាត

គួរឲ្យដឹងដែរថា នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បណ្ដាលប្រទេសក្នុងតំបន់អឺរ៉ុប និងអាមេរិកជាច្រើនបានបន្ដចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសគួរឲ្យកត់សម្គាល់ ប៉ុន្ដែវាបានបង្កផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T