ក្រុមអ្នកជំនាញ រក​ឃើញ​ឆ្អឹងនិង​ភ្លុក​ដំរី Mammoth ដែលមានអាយុ​កាលជាង​​១​​ម៉ឺន​ឆ្នាំ​មុន

//s5.kh1.co/95/955dc32195293735cddc45ca0aba0637f5e30f09.jpg
សង្គម

 ២៦-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រកឃើញ​ឆ្អឹង និង​ភ្លុក​ដំរី Mammoth ជាង៦០ក្បាល ​នៅការដ្ឋានសាងសង់ព្រលានយន្តហោះមួយ ចំងាយប្រហែល ៥០គីឡូម៉ែត្រភាគខាងជើងឈៀងខាងកើតនៃទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ីក

ម៉ិកស៊ីកូ៖ ក្រុមអ្នកបុរាណវិទូ បានធ្វើកំណាយរកឃើញ​ឆ្អឹង និង​ភ្លុក​ដំរី Mammoth ជាង៦០ក្បាល ​នៅក្នុងការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីមួយកន្លែង ដែលមានចំងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងជើងឈៀងខាងកើតនៃទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ីក ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រណ្តៅដែលចម្រៅជិត ២ម៉ែត្រ ត្រូវជីបដោយមនុស្សសម័យដើម ក្នុងគោលបំណងចាប់ដំរី Mammoth
រណ្តៅដែលចម្រៅជិត ២ម៉ែត្រ ត្រូវជីបដោយមនុស្សសម័យដើម ក្នុងគោលបំណងចាប់ដំរី Mammoth

យោងតាមការសិក្សារបស់អ្នក​បុរាណវិទូមកពីវិទ្យាស្ថានជាតិនរវិទ្យានិងប្រវត្តិសាស្ត្រប្រទេសម៉ិកស៊ិកបាន​ឱ្យដឹងថា ដំរី​ផុតពូជ Mammoth អាចមានកំពស់រហូតទៅដល់ ៤ម៉ែត្រ និងមានទម្ងន់ប្រមាណ ១១តោន រួមជាមួយនឹងភ្លុកយ៉ាងវែង​។ ហើយពួកវាបានស្លាប់ដោយសារការប្រមាញ់​ ពីសំណាក់ក្រុមព្រានព្រៃកាលពីសម័យនោះ។

ភ្លុក ដំរី Mammoth នៅក្នុងរណ្ដៅជិត ២ម៉ែត្រ
ភ្លុក ដំរី Mammoth នៅក្នុងរណ្ដៅជិត ២ម៉ែត្រ

ការរកឃើញចំនួន​ដ៏ច្រើននៃផូស៊ីលដំរី Mammoth នេះ នឹងផ្តល់ឱ្យអ្នកវិទ្យាសាស្រ្តនូវឱកាសដ៏កម្រ ដើម្បីធ្វើការសិក្សាពីបុព្វហេតុ ដែលបណ្តាលឱ្យចំនួនរបស់ពួកវាមានការថយចុះយ៉ាងខ្លាំង​ រហូតឈានដល់ការផុតពូជ កាលពីជាង ១០,០០០ ឆ្នាំមុន។ ​

ឆ្អឹង ដំរី Mammoth ​
ឆ្អឹង ដំរី Mammoth ​

គួរឱ្យដឹងដែរថា កាលពីខែតុលាឆ្នាំ ២០១៩កន្លងទៅ នៅទីតាំងដដែលនេះ ក្រុមអ្នកជំនាញធ្លាប់បានរកឃើញ គ្រោងឆ្អឹងសត្វ​ ក៏ដូច​ជារណ្តៅសំរាប់ធ្វើជាអន្ទាក់​ ដែលត្រូវបានជីកដោយមនុស្សកាលពី ១៥,០០០ឆ្នាំមុន ដើម្បីចាប់​ដំរី Mammoth និងសត្វជាច្រើនទៀត។

ផូស៊ីលដំរី Mammoth ត្រូវបានរកឃើញនៅក្នុងរណ្តៅ​ជម្រៅជិត ២ម៉ែត្រ ​ដែលជីកដោយមនុស្សសម័យដើម ក្នុងគោលបំណងចាប់ដំរី Mammoth
ផូស៊ីលដំរី Mammoth ត្រូវបានរកឃើញនៅក្នុងរណ្តៅ​ជម្រៅជិត ២ម៉ែត្រ ​ដែលជីកដោយមនុស្សសម័យដើម ក្នុងគោលបំណងចាប់ដំរី Mammoth

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T