CDC៖ កូវីដ១៩ មិនងាយចម្លងតាមរយៈការប៉ះពាល់សម្ភារៈ​ដែល​​មាន​​​មេរោគ​នេះ​តោងឡើយ

//s5.kh1.co/32/32ef58b6ef2ffc6cda92a9f021a426a85cd3fadb.jpg
យល់ដឹង

 ២៦-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យោងទៅតាម CDC ឬមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បានធ្វើបច្ចុប្បន្នភាពក្បួនណែនាំរបស់ខ្លួនចំពោះវីរុសកូរ៉ូណាថ្មីថា វីរុសនេះមិនមែនងាយស្រួលក្នុងការចម្លងឡើយ

យោងទៅតាម CDC ឬមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បានធ្វើបច្ចុប្បន្នភាពក្បួនណែនាំរបស់ខ្លួនចំពោះវីរុសកូរ៉ូណាថ្មីថា វីរុសនេះមិនមែនងាយស្រួលក្នុងការចម្លងឡើយតាមរយៈការប៉ះពាល់ផ្ទៃ ឬរបស់ដែលមានមេរោគនេះតោង។ ខណៈពេលដែលការណែនាំពីមុនៗបាននិយាយថា មនុស្សយើងងាយនឹងឆ្លងជំងឺកូវីដ ១៩ តាមរយៈការប៉ះពាល់ផ្ទៃដែលមេរោគទាំងនោះ តែភ្នាក់ងារសុខភាពខាងលើនិយាយថា របៀបចម្លងខាងលើនេះគឺមិនងាយកើតឡើងស្រួលៗបែបនេះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សយើងគួរតែនៅប្រុងប្រយ័ត្នដដែល ដោយសារតែអ្នកវិទ្យាសាស្រ្តកំពុងតែស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀតទៅលើរបៀបដែលវីរុសនេះចម្លង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែវាប្រហែលជាអាចទៅរួចទៀតដែលមនុស្សម្នាក់អាចឆ្លងជំងឺកូវីដ១៩ តាមរយៈការប៉ះពាល់របស់ ឬផ្ទៃដែលមានវីរុសនេះតោង ហើយយកមកប៉ះមាត់ ច្រមុះ ឬភ្នែក។ ប៉ុន្តែវិធីនេះមិនមែនជារបៀបដែលវីរុសនេះឆ្លងខ្លាំងទេ។ យ៉ាងណាមិញ ការប្រឈមនឹងជំងឺកូវីដ១៩ដែលចម្លងពីសត្វមកមនុស្សនោះគឺមានកម្រិតទាបនៅឡើយ។ 

រូបតំណាង
រូបតំណាង

ព័ត៌មានដែលទទួលបានពីការផ្ទុះជំងឺកូវីដ១៩ បានឲ្យដឹងថា វីរុសនេះកំពុងតែរាលដាលខ្លាំងជាងជំងឺផ្តាសាយទៅទៀត ប៉ុន្តែមិនខ្លាំងដូចជំងឺកញ្ជ្រិល ដែលជាជំងឺឆ្លងខ្លាំងជាង។ សម្រាប់ក្បូនណែនាំចុងក្រោយរបស់អង្គការសុខភាពពិភពលោកទៅលើរបៀបដែលវីរុសកូរ៉ូណាថ្មីរាលដាលដែលស្របតាមការណែនាំរបស់ CDC ដែរនោះ បានឲ្យដឹងថា វីរុសនេះមានការរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈដំណក់ដង្ហើមតូចៗដែលចេញពីច្រមុះ ឬមាត់របស់អ្នកជំងឺដែលបានក្អក កណ្តាស ឬនិយាយ”។ យ៉ាងណាមិញ ការលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ឬប្រើទឹកអាលកុលលាងដៃនៅតែជារឿងសំខាន់ដដែល៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T