អាការៈផ្លូវក្រពះពោះវៀនមិនមែនជារឿងដែលត្រូវពិនិត្យរកជំងឺកូវីដ១៩ទេ

//s5.kh1.co/a0/a00adca5abb016d032103676bbe92a375b3b40df.jpg
យល់ដឹង

 ២៦-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អាការៈផ្លូវក្រពះពោះវៀនប្រហែលជាមិនសូវមានជាញឹកញាប់លើអ្នកជំងឺកូវី១៩ជាងការគិតពីមុនៗឡើយ ដូច្នេះអ្នកជំងឺដែលមានអាការៈដោយមិនមានហេតុផលណាផ្សេងដើម្បីធ្វើតេស្តទេ

អាការៈផ្លូវក្រពះពោះវៀនប្រហែលជាមិនសូវមានជាញឹកញាប់លើអ្នកជំងឺកូវី១៩ជាងការគិតពីមុនៗឡើយ ដូច្នេះអ្នកជំងឺដែលមានអាការៈដោយមិនមានហេតុផលណាផ្សេងដើម្បីធ្វើតេស្តទេ ប្រហែលជាមិនចាំបាច់ត្រូវធ្វើតេស្តរកមើលជំងឺកូវីដ១៩ឡើយ។ នេះបើយោងទៅតាមការវិភាគឡើងវិញរបស់ AGA។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

វេជ្ជបណ្ឌិត Shahnaz Sultan មកពីសាកលវិទ្យាល័យ University of Minnesota, Minneapolis VA Healthcare System បានប្រាប់សារព័ត៌មាន Reuters Health ថា “អាការៈផ្លូវក្រពះពោះវៀនគឺជាផ្នែកមួយដ៏សំខាន់នៃការគិតទៅដល់ជំងឺកូវីដ១៩ ប៉ុន្តែវាកម្រនឹងកើតមានជាអាការៈដែលត្រូវដាក់ដាច់ដោយឡែកពីគេឡើយ”។ “ទិន្នន័យបានបញ្ជាក់ថា អាការៈផ្លូវក្រពះពោះវៀនប្រហែលជាកើតឡើងមុនអាការៈផ្សេងៗទៀត ប៉ុន្តែវាភាគច្រើនកើតឡើងផ្សំគ្នាជាមួយអាការៈទាក់ទងនឹងជំងឺកូវីដ១៩ដែរ ដូចជា ក្អកស្ងួត ក្តៅខ្លួន អស់កម្លាំង បាត់បង់ការស្រង់រសជាតិ ឬក្លិន។ល។”

អ្នកជំងឺកូវីដ១៩ មានតែ ៧.៧ភាគរយទេដែលរាករូស ក្អួតឬចង្អោមាន ៧.៨ភាគរយ ឈឺពោះមាន ៣.៦ភាគរយ ជាតិពុលក្នុងថ្លើម AST ឬ ALT កើនឡើងខុសធម្មតា ១៥ភាគរយ និងកម្រិត Bilirubin ខុសធម្មតាមាន ១៦.៧ភាគរយ នេះបើយោងទៅតាមសេចក្តីរាយការណ៍ពីអ្នកជំនាញខាងក្រពះពោះវៀន៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T