ថ្នាំ Hydroxychloroquine ឬថ្នាំជំងឺគ្រុនចាញ់ មិនមានប្រសិទ្ធភាពព្យាបាលជំងឺកូវីដ១៩ទេ

//s5.kh1.co/ce/cea09a8262c2c2d2883d5880dbe28ab2b76cc59c.jpg
យល់ដឹង

 ២៦-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

យោងទៅតាមការសិក្សាថ្មីមួយបានរកឃើញថា ៩៣ភាគរយនៃអ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលដោយថ្នាំ Hydroxychloroquine ឬថ្នាំជំងឺគ្រុនចាញ់

យោងទៅតាមការសិក្សាថ្មីមួយបានរកឃើញថា ៩៣ភាគរយនៃអ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលដោយថ្នាំ Hydroxychloroquine ឬថ្នាំជំងឺគ្រុនចាញ់ អាចធ្វើឲ្យមានការប្រែប្រួលដល់ចង្វាក់បេះដូង ឬកើនឡើង QTc Intervals។ ការសិក្សាជាច្រើនបានរកឃើញថា ថ្នាំនេះមិនមានប្រសិទ្ធភាពក្នុងការព្យាបាលលើអ្នកជំងឺកូវីដ១៩ទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីសប្តាហ៍មុន ថ្នាំជំងឺគ្រុនចាញ់ខាងលើមានការស្ងៀមស្ងាត់បន្តិចហើយ ដោយសារតែមនុស្សជាច្រើនបានធ្វើការតស៊ូមតិចំពោះគុណប្រយោជន៍របស់វាក្នុងការបង្ការជំងឺកូវីដ១៩។ ថ្នាំជំងឺគ្រុនចាញ់ប្រភេទនេះគឺជាថ្នាំមួយប្រភេទក្នុងចំណោមថ្នាំទាំងប្រាំពីរប្រភេទដែលមិនទាន់មានការទទួលស្គាល់ត្រឹមត្រូវ ដែលត្រូវបានគេស្រាវជ្រាវរកមើលភាពខ្លាំងរបស់វាក្នុងការបង្ការ ឬបន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលនៃការបង្ករោគដោយជំងឺកូវីដ១៩។ 

https://s5.kh1.co/__image/w=650,h=342,q=100/ce/cea09a8262c2c2d2883d5880dbe28ab2b76cc59c.jpg

កាលពីចុងខែមេសានេះ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានបញ្ចេញនូវការទំនាក់ទំនងមួយដោយនិយាយថា “FDA បានដឹងអំពីសេចក្តីរាយការជាច្រើននៃបញ្ហាចង្វាក់បេះដូងធ្ងន់ធ្ងរលើអ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលដោយថ្នាំ Hydroxychloroquine ឬ Chloroquine ហើយក៏ប្រើផ្សំគ្នាជាមួយនឹងថ្នាំ Azithromycine និងថ្នាំធ្វើឲ្យចង្វាក់បេះដូងលោតខុសចង្វាក់ផ្សេងៗទៀត (QT-prolonging Medicine)។ យើងក៏បានដឹងអំពីការប្រើប្រាស់ថ្នាំទាំងនេះកាន់តែច្រើនសម្រាប់អ្នកជំងឺពិគ្រោះជំងឺក្រៅផងដែរ”។ 

ទោះបីជាយ៉ាងណាក៏ដោយ ភ្នាក់ងារខាងលើបានបន្ថែមទៀតថា ការព្យាបាលដោយប្រើថ្នាំ Hydroxychloroquine និង Chloroquine លើអ្នកជំងឺកូវីដ១៩ គួរធ្វើតែក្នុងមន្ទីរពេទ្យ និងនៅពេលការសិក្សាស្រាវជ្រាវអំពីថ្នាំនេះចំពោះមនុស្សមិនអាចធ្វើបានតែបណ្ណោះទេ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T