Pear Pitchapa ផ្លាស់ប្ដូរ៣៦០ដឺក្រេ នៅក្នុងរឿងភាគថ្មី (មានវីដេអូ)

//s5.kh1.co/3b/3b4f82bb2db54805b8e3d3dbe23032b8952834f5.jpg
នារី

 ២៦-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Pear Pitchapa ផ្លាស់ប្ដូរ៣៦០ដឺក្រេ នៅក្នុងរឿងភាគថ្មី

ថៃPear Pitchapa គឺជាតារាសម្ដែងថៃមួយរូប ដែលពូកែខាងសម្ដែងតួឆ្នាស់ឆ្នើម ច្រណែនឈ្នានីស នៅស្ទើរតែគ្រប់រឿងភាគទាំងអស់ ដែលនាងបានសម្ដែងឲ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣។ ក្នុងនោះ តួអង្គដែលធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ គឺការសម្ដែងជាតួអង្គ ភីឡៃ ក្នុងរឿង Krong Kam

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែឥឡូវនេះ Pear បែរជាលេចមុខក្នុងខ្សែភាពយន្តភាគថ្មី រឿង Ok Keub Hak Ab Ruk Khun Samee (My Husband in Law) ជាប្រភេទតួអង្គបែបកំប្លែងៗវិញម្ដង ជាហេតុធ្វើឲ្យទស្សនិកជនភ្លេចមុខ Pear ក្នុងតួអង្គបែបកាចឆ្នាស់កំពូលបាត់ទៅហើយ។

សម្រាប់រឿង Ok Keub Hak Ab Ruk Khun Samee នេះ Pear បានដើរតួជាបុគ្គលិកម្នាក់ ដែលលួចស្រឡាញ់តួឯកប្រុស (សម្ដែងដោយលោក Mark Prin) ហើយនាងបានរិះរកគ្រប់វិធីដើម្បីកៀកចូលជិតតួប្រុស និងបំបែកតួឯកស្រី (សម្ដែងដោយ Mew Nittha) ចេញឲ្យឆ្ងាយ ប៉ុន្តែគ្រប់ពេលដែលតួអង្គនេះបង្ហាញមុខចេញមក នាងតែងតែនាំមកនូវភាពក្រមិចក្រមើម ផ្សំជាមួយនឹងអត្តចរិតបែបឡប់។ ជាហេតុធ្វើឲ្យទស្សនិកជនទ្រាំទប់សំណើចមិនបាន និងហួសចិត្តត្រង់ថា Pear ពិតជាផ្លាស់ប្ដូរអស់ ៣៦០ដឺក្រេពិតមែន៕

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T