គួរឲ្យអាណិតណាស់!​ កូនឆ្មាមុខ ២ ជាប់គ្នាបានបាត់បង់ជីវិតដោយសារ... (មានវីដេអូ)

//s5.kh1.co/40/40c083cb59b645bbde1f8cd230d53e7c3e1d1f36.jpg
សង្គម

 ២៦-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កូនឆ្មាមុខពីរដែលកើតនៅរដ្ឋអូរីហ្គោន សហរដ្ឋអាមេរិកបានស្លាប់ហើយ ក្រោយពីតស៊ូរស់នៅអស់រយៈពេល ៤ ថ្ងៃហើយមក។

រដ្ឋអូរីហ្គោន៖ កូនឆ្មាមុខពីរដែលកើតនៅរដ្ឋអូរីហ្គោន សហរដ្ឋអាមេរិកបានស្លាប់ហើយ ក្រោយពីតស៊ូរស់នៅអស់រយៈពេល ៤ ថ្ងៃមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូនឆ្មាដែលមានមុខពីរនោះ ត្រូវបានម្ចាស់របស់គេដែលមានឈ្មោះថា Kyla King បានដាក់ឈ្មោះឲ្យឆ្មានោះថា Biscuits និង Gravy។ ឆ្មានេះគឺមានខ្លួនតូចខ្លាំង ហើយក្បាលរបស់គេគឺធំហើយមានមុខដល់ទៅពីរដែលពិតជាធ្វើឲ្យពួកគេពិបាករស់នៅណាស់។

វីដេអូរបស់ Biscuits និង Gravy

Kyla និងក្រុមគ្រួសារបាននិយាយថា ពួកគេមានការលំបាកណាស់ក្នុងការចិញ្ចឹម Biscuits និង Gravy ដោយពួកគេត្រូវផ្តល់អាហារឲ្យមុខទាំងពីរថែមទាំងពិបាកក្នុងការដាក់វាឲ្យដេក។

ម្ចាស់របស់សត្វឆ្មានេះបានបន្ថែមទៀតថា​ Biscuits គឺតែងតែបៅទឹកដោះគោជាប្រចាំ ប៉ុន្តែវាហាក់ដូចមិនធំធាត់សោះ ហើយខ្លួនរបស់វាតូចថែមទាំងក្បាលរបស់វាធំទៀតដែលជាហេតុធ្វើឲ្យវាពិបាករស់នៅណាស់។

View this post on Instagram

This photo was taken about an hour before Biscuits died. Kyla gave up 3 1/2 days of her life to put all of her efforts into saving him. He was born with the longest of odds and by living nearly 4 days, he beat those odds. I wish I hadn’t said that we wished he was eating more. That prompted many of you to tell us what we were doing wrong. The fact is he was eating very well. What I meant was we wished he could put on weight. He ate a lot, and he peed and pooped a lot. He just didn’t grow. It’s hard work for a little guy like him to support a large head with two complete faces. We thank all of you who have been so kind, prayed, and wished the best for Biscuits and Gravy. So many of you care and wanted to follow his progress, and said some very nice things to and about us. We will never forget your kindness! ❤️

A post shared by Biscuitsandgravy (@biscuits_andgravy) on

កូនឆ្មា Biscuits និង Gravy

ទីបំផុតឆ្មានេះក៏បានស្លាប់តាមធម្មជាតិដោយគ្មានឈឺអ្វីសោះ ដោយ Kyla ដែលជាម្ចាស់ឆ្មាបានសរសេរលើបណ្ដាញសង្គមអ៉ីស្តាក្រាមថា៖

រូបថតនេះត្រូវបានថតប្រហែលមួយម៉ោងមុនពេល Biscuits ស្លាប់។ Kyla បានលះបង់រយៈពេល ៣ ថ្ងៃកន្លះនៃដើម្បីខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជួយសង្គ្រោះគាត់។ គាត់កើតមកដោយរស់នៅជិត ៤ ថ្ងៃគាត់បានតស៊ូយ៉ាងលំបាកថែមទៀត។  យើងសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលមានចិត្តល្អបានអធិស្ឋាន ហើយប្រាថ្នាអ្វីដែលល្អបំផុតសម្រាប់ Biscuits និង Gravy។ មានបងប្អូនជាច្រើនបានយកចិត្តទុកដាក់ និងចង់តាមដានរឿងរបស់ឆ្មានេះណាស់​ ហើយបាននិយាយរឿងល្អៗមួយចំនួន និងអំពីពួកយើង។ យើងនឹងមិនភ្លេចសេចក្តីសប្បុរសរបស់អ្នកទេ៕

Kyla
កូនឆ្មា Biscuits និង Gravy
កូនឆ្មា Biscuits និង Gravy
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T