បន្ទាយមានជ័យៈ លោក ង៉ោ ម៉េងជ្រួន អភិបាល ក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទ កម្លាំងប្រដាប់ អាវុធ អាជីវករ និងប្រជាពលរដ្ឋ ចុះធ្វើការសម្អាត បរិស្ថានតាមដងផ្លូវ ទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរ បរទេ សចម្រុះជាតិសាសន៍ លើសកលលោក ដែលចូលមកទស្សនា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា ការធ្វើពលកម្ម សម្អាតតាមដងផ្លូវជាតិលេខ៥ នេះ គឺយើងតែធ្វើជាប្រចាំរាល់ មានកម្មវិធី ផ្សេងៗ ហើយសម្អាត និងប្រមូលសំរាម តាមដងផ្លូវនេះ គឺយើង ធ្វើឡើង ក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋ អាជីករ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ មូលដ្ឋាន កាន់តែមានភាពជិតស្និតនឹងគ្នា រស់នៅក្នុងសហគមន៍មួយ រួមគ្នា ត្រូវចេះស្រលាញ់គ្នា ស្រលាញ់បរិស្ថាន មាន អនាម័យល្អ ទើបជិវិតរស់ នៅ មានសុខភាពល្អទាំងអស់គ្នា ។

លោកអភិបាល ក្រុងបានបន្តថា ម៉្យាងទៀត ការរួមគ្នាសម្អាតទីក្រុងនេះ គឺធ្វើឲ្យទីក្រុងស្អាត មានសោភ័ណ ភាពល្អ បរិស្ថានល្អ ប្រកបដោយអនាម័យ ដើម្បីទទួលទេវតាឆ្នាំថ្មី និងភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ ដែលបានអញ្ជើញមកទស្សនា ប្រទេសកម្ពុជា និងប្រាសាទអង្គរវត្ត របស់យើង គឺភ្ញៀវ ទាំង ត្រូវ ឆ្លងកាត់ច្រកអន្តរជាតិ មួយនេះសិន មុននឹងទៅដល់កន្លែងទាំងនោះ។

ក្នុងនោះដែរ អាជ្ញាធរ ក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អាជីវករ លក់ដូរ តាមដងផ្លូវ ត្រូវរៀបចំសំរាម ដាក់ក្នុង ស្បោងប្លាស្ទីក ហើយយកទៅដាក់ ក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវ កុំ ចោលពាលវាល ដែលជាហេតុ ធ្វើឲ្យបរិស្ថានយើងមិនល្អ ដូច្នេះយើងទាំង អស់គ្នា ត្រូវតែរួមគ្នា ការពារ បរិស្ថានក្នុងប្រទេសយើង៕







ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]