ជឿលើនិស្ស័យអត់? រៀបការជាមួយគ្នាយូរហើយ កូនកម្លោះទើបដឹងថា​ ធ្លាប់លួចថើបកូនក្រមុំ កាលនៅក្មេង

//s5.kh1.co/1d/1dab33cde5f0d6b081e8ed5d3d2c96755510f7e3.jpg
សង្គម

 ២៥-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គូស្នេហ៍មួយគូដែលបានរៀបការជាមួយគ្នា យូរហើយទើបដឹងថា ពួកគេធ្លាប់បានជួបគ្នាម្តង នៅក្នុងទីក្រុង Baguio កាលនោះពួកគេនៅមានវ័យក្មេងៗតែប៉ុណ្ណោះ។

ហ្វីលីពីន៖ តើអ្នកជឿទៅឧបនិស្ស័យដែរឬទេ? ពេលខ្លះរឿងដែលយើង នឹកស្មានមិនដល់អាចនឹង កើតឡើងគ្រប់ពេល ដែលគេនិយមហៅថា «អភូតហេតុ»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នៅពេលខ្លះរឿងរ៉ាវមួយចំនួន កើតឡើងដោយភាពចៃដន្យជាទីបំផុត ដោយគូស្នេហ៍ខ្លះ គ្រាន់តែជួបគ្នាម្តងសោះក៏បាក់ចិត្តស្រលាញ់គ្នាទៅហើយ ទាំងមិនធ្លាប់ បានស្គាល់គ្នាទាល់តែសោះ។

ជាក់ស្តែងថ្មីៗនេះ មានគូស្នេហ៍មួយគូដែលបានរៀបការជាមួយគ្នា យូរហើយទើបដឹងថា ពួកគេធ្លាប់បានជួបគ្នាម្តង នៅក្នុងទីក្រុង Baguio  កាលនោះ ពួកគេនៅមានវ័យក្មេងៗ ដោយសារតែ បានប្រទះឃើញរូបថត កូនកំលោះថើបកូនក្រមុំ កាលពី៣០ឆ្នាំមុន ពោលគឺនៅតែដែលពួកគេនៅតូចៗ ទាំងមិនដែលស្គាល់គ្នាទាល់តែសោះ។

នៅពេលនោះ កូនកំលោះមានអាយុប្រមាណតែ២ ទៅ៣ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែក្បាលខូចណាស់ គ្រាន់តែឃើញកូនក្រមុំភ្លាមក៏បាក់ចិត្តស្រលាញ់ភ្លែត ភ្លាមៗនោះ គេក៏រត់មកជិតរួច ក៏លួចថើបថ្ងាសមួយខ្សឺត រួចរត់បាត់ស្រមោលឈឹងតែម្តង ដោយសារតែខ្លាចម្តាយគេ តាមទាន់។

ប៉ុន្មានឆ្នាំក្រោយមក ពួកគេមិនដែលជួបមុខគ្នា ទាល់តែសោះរហូតដល់ ៣០ឆ្នាំក្រោយមក Barbie Atienza បានជួបនាង ដោយចៃដន្យរួចក៏ បានបាក់ចិត្តស្រលាញ់គ្នាស្អិតរមួតស្ទើរតែ បាត់មុខមិនបាន មិនយូរប៉ុន្មាន ពួកគេក៏សម្រេចចិត្តបិទឆាកនៅលីវហើយ កាន់ដៃគ្នាចូលរោងការតែម្តង៕

សូមចូលមើលរូបភាពខាងក្រោម៖

Barbie Atienzaនិង ប្រពន្ធ(៣០ឆ្នាំក្រោយ)
Barbie Atienzaនិង ប្រពន្ធ(៣០ឆ្នាំក្រោយ)
Barbie Atienzaនិង ប្រពន្ធ(៣០ឆ្នាំក្រោយ)
Barbie Atienzaនិង ប្រពន្ធ(៣០ឆ្នាំក្រោយ)
Barbie Atienzaនិង អនាគតប្រពន្ធ(អតីតកាល៣០ឆ្នាំមុន)
Barbie Atienzaនិង អនាគតប្រពន្ធ(អតីតកាល៣០ឆ្នាំមុន)
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T