ម៉េចគេថតអាហារ បង្ហោះក្នុងហ្វេសប៊ុក កប់ៗម៉េះ? តោះល្មមរៀនហើយ

//s5.kh1.co/fe/fe1e790c1b64093cdc8bb578a421a97fadf9c59f.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២៣ ១០ព្រឹក · ៩ ខែមុន

ទោះបីជាគ្មានជំនាញថតរូបឲ្យមើលទៅមានភាពទាក់ទាញ ដើម្បីបង្អួតពីការរៀបចំម្ហូបអាហារសាមញ្ញៗ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីថតរូបម្ហូបអាហារ ដែលមើលទៅកាន់តែមានសោភ័ណភាព និងលេចធ្លោយ៉ាងខ្លាំង។

កម្សាន្ត៖ មនុស្សជាច្រើន តែងតែចង់បង្ហាញពីស្នាដៃ នៃការរៀបចំម្ហូបអាហារ នៅលើបណ្ដាញសង្គម តែមិនដឹងធ្វើយ៉ាងណា ដើម្បីឲ្យរូបភាពនោះ កាន់តែមានភាពទាក់ទាញ នោះទេ។ ដោយឡែក ទោះបីជា អ្នកមិនមានជំនាញថតរូបក៏ដោយ តែប្រសិនបើអ្នក ចង់ឲ្យរូបភាពម្ហូបអាហាររបស់ខ្លួន កាន់តែមានភាពលេចធ្លោនោះ​ អ្នកអាចធ្វើតាមរបៀបទាំងនេះ ដែលជួយឲ្យអ្នកថត រូបភាពម្អូបអាហារបែបសាមញ្ញៗ បានយ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញយ៉ាងខ្លាំង ព្រមទាំងមើលទៅដូចជា ម្ហូបនៅតាមហាងលំដាប់បេះបិទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ផ្ទៃខាងក្រោយរបស់ ម្ហូបអាហារ គឺជា ថ្មម៉ាប

ដូចដែលគ្រប់គ្នា បានដឹងមកហើយថា ថ្មម៉ាប គឺមើលពិតជាមានភាពប្រណីតយ៉ាខ្លាំង ថែមទាំងរលោងស្អាត ទៀតផង ដូច្នេះហើយ គ្រាន់តែដាក់ម្ហូបអាហារ នៅលើផ្ទៃដែលជាថ្មម៉ាប នោះរូបភាពម្ហូបអាហារមួយនេះ មានភាពទាក់ទាញ កាន់តែខ្លាំងឡើង។

រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ ជា ថ្មម៉ាប
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ ជា ថ្មម៉ាប
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ ជា ថ្មម៉ាប
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ ជា ថ្មម៉ាប

២. ផ្ទៃខាងក្រោយ របស់ម្ហូបអាហារ គឺជាផ្ទៃពណ៌ស

ដោយឡែក ផ្ទៃពណ៌ស.នេះ ក៏ជាចំណែកមួយជួយឲ្យ ម្អូបអាហារ មើលទៅកាន់តែមានភាពទាក់ទាញ ជាពិសេស ធ្វើឲ្យមើលឃើញថា ម្អូបអាហារមួយនេះ ពិតជាមានពណ៌ចម្រុះគ្នា យ៉ាងស្រស់ស្អាត ផងដែរ។

រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ ជាផ្ទៃពណ៌ស
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ ជាផ្ទៃពណ៌ស
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ ជាផ្ទៃពណ៌ស
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ ជាផ្ទៃពណ៌ស

៣. ផ្ទៃខាងក្រោយដែលមានស្នាមប្រឡាក់

អាហារដែលមើលទៅសាមញ្ញ គួរតែដាក់នៅលើផ្ទៃដែលមើលទៅដូចជា កខ្វក់ ដែលនេះ គឺជា ស្ទាយ៍ថ្មីមួយយ៉ាងប្លែកភ្នែក ដែលអាចធ្វើឲ្យម្ហូបធម្មតា មានភាពទាក់ទាញ ផងដែរ។

រូបភាព ដែលមាន ផ្ទៃខាងក្រោយដែលមានស្នាមប្រឡាក់
រូបភាព ដែលមាន ផ្ទៃខាងក្រោយដែលមានស្នាមប្រឡាក់
រូបភាព ដែលមាន ផ្ទៃខាងក្រោយដែលមានស្នាមប្រឡាក់
រូបភាព ដែលមាន ផ្ទៃខាងក្រោយដែលមានស្នាមប្រឡាក់

៤. ផ្ទៃខាងក្រោយ ដែលជារបស់របរចាស់ៗ

សម្រាប់ របស់របរចាស់ៗ​មួយចំនួន វាអាចជួយឲ្យ រូបភាពម្ហូបអាហារ កាន់តែមានសោភ័ណភាព ដែលជាលក្ខណៈម្ហូបអាហារនៅតាមផ្ទះ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីឲ្យមើលទៅកាន់តែមានភាព លេចធ្លោឡើង យើងអាចដាក់ប្រណាត់ ដើម្បីតុបតែងបន្ថែម ផងដែរ។

រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ ដែលជារបស់របរចាស់ៗ
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ ដែលជារបស់របរចាស់ៗ
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ ដែលជារបស់របរចាស់ៗ
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ ដែលជារបស់របរចាស់ៗ

៥. ផ្ទៃខាងក្រោយ​ ដែលជាក្រណាត់ទន់

អ្នកអាចប្រើប្រាស់ ក្រណាត់ធ្វើជាផ្ទៃខាងក្រោយ របស់ម្ហូបអាហារ ដើម្បីឲ្យមើលទៅកាន់តែលេចធ្លោ ម៉្យាងវិញទៀត ក្រណាត់ ដែលពេញនិយមក្នុងការប្រើប្រាស់នោះគឺ ក្រណាត់ដែលមានពណ៌ស្រាល ផងដែរ។

រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ​ ដែលជាក្រណាត់ទន់
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ​ ដែលជាក្រណាត់ទន់
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ​ ដែលជាក្រណាត់ទន់
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ​ ដែលជាក្រណាត់ទន់

៦. ផ្ទៃខាងក្រោយ គឺជា បន្ទះក្ដារ

ការយកបន្ទះក្ដារ មកធ្វើជាផ្ទៃខាងក្រោយ ម្ហូបអាហារ គឺកាន់តែមានភាពពេញនិយម និងមើលទៅដូចជា អាហារថ្លៃៗនៅក្នុងហាងលំដាប់ ជាពិសេស ថែមទាំងបង្កើនភាពទាក់ទាញដល់ម្ហូបអាហារ ជាមួយនឹងពណ៌របស់បន្ទះក្ដារ មួយនេះ ផងដែរ។

រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ គឺជា បន្ទះក្ដារ
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ គឺជា បន្ទះក្ដារ
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ គឺជា បន្ទះក្ដារ
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ គឺជា បន្ទះក្ដារ

៧. ផ្ទៃខាងក្រោយ ដែលជាលក្ខណៈធម្មជាតិ

អ្នកអាច ដាក់ម្ហូបអាហារសាមញ្ញៗ ជាមួយនឹងផ្ទៃខាងក្រោយដែល ជាបរិយាកាសពិតៗ បែបធម្មជាតិ ដែលរួមមានដូចជា ដើមឈើ វាលស្មៅ ឆ្នេរខ្សាច់ ឬ សមុទ្រ ក៏បាន ដែលអាចធ្វើឲ្យរូបភាពរបស់ម្ហូបអាហាររបស់អ្នកកាន់តែមានភាពស្រស់ស្អាត។

រូបភាព ម្ហូបដែលមាន ផ្ទៃខាងក្រោយ ដែលជាលក្ខណៈធម្មជាតិ
រូបភាព ម្ហូបដែលមាន ផ្ទៃខាងក្រោយ ដែលជាលក្ខណៈធម្មជាតិ
រូបភាព ម្ហូបដែលមាន ផ្ទៃខាងក្រោយ ដែលជាលក្ខណៈធម្មជាតិ
រូបភាព ម្ហូបដែលមាន ផ្ទៃខាងក្រោយ ដែលជាលក្ខណៈធម្មជាតិ

៨. ផ្ទៃខាងក្រោយ ដែលមានភាពខ្មៅងងឹត

សម្រាប់អាហារ ដែលសាកសមនឹងផ្ទៃខាងក្រោយ ដែលមានភាពខ្មៅងងឹត គួរតែម្ហូបអាហារ ដែលមានពណ៌ចម្រុះជាច្រើន ដូចជា បង្អែម ជាដើម៕

រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ មានលក្ខណៈខ្មៅងងឹត
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ មានលក្ខណៈខ្មៅងងឹត
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ មានលក្ខណៈខ្មៅងងឹត
រូបភាព ម្ហូប ដែលមាន ផ្ទៃខាងក្រោយ មានលក្ខណៈខ្មៅងងឹត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T