យុវតីម្នាក់នេះ សល់ប៉ុន្មានម៉ោងទៀតប៉ុណ្ណោះបញ្ចប់ការសិក្សា ស្រាប់តែបាត់ខ្លួន លុះ៦ថ្ងៃក្រោយខាងគ្រួសារទទួលបានដំណឹងយ៉ាងហួសចិត្ត…

//s5.kh1.co/a0/a08f3e9136871e0b81a3f12ce61a9f53e48fbb1f.jpg
សង្គម

 ២៥-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃអាទិត្យទី១៧ ខែឧសភាកន្លងទៅនេះ យុវតីម្នាក់ មានឈ្មោះថា ម៉ាឌីស៊ុន ប៊ែល វ័យ១៨ឆ្នាំ មកពីរដ្ឋ Ohio បានបាត់ខ្លួន មុនពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយគ្មាននរណាម្នាក់ដឹងពីមូលហេតុឡើយ។

អាមេរិក៖ កាលពីថ្ងៃអាទិត្យទី១៧ ខែឧសភាកន្លងទៅនេះ យុវតីម្នាក់ មានឈ្មោះថា ម៉ាឌីស៊ុន ប៊ែល វ័យ១៨ឆ្នាំ មកពីរដ្ឋ Ohio បានបាត់ខ្លួន មុនពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយគ្មាននរណាម្នាក់ដឹងពីមូលហេតុឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលបាត់ខ្លួន នាង ម៉ាឌីស៊ុន បានធ្វើដំណើរចាកចេញពីផ្ទះ ឆ្ពោះទៅកាន់ហាងតុបតែងខ្លួន ដើម្បីប្រារព្ធពិធីបញ្ចប់ការសិក្សា នៅសាលារៀន។ យ៉ាងណាមិញ រថយន្ដរបស់នាង ត្រូវបានគេប្រទះឃើញចតចោល នៅទីធ្លាព្រះវិហារមួយកន្លែង ទាំងទុកសោរ និងទូរសព្ទដៃក្នុងរថយន្ដនោះ។

ទន្ទឹមនឹងនេះដែរ គ្រួសាររបស់នាង ម៉ាឌីស៊ុន មានការព្រួយបារម្ភយ៉ាងខ្លាំង រហូតដល់ប្ដឹងប៉ូលិស និងប្រកាសផ្ដល់រង្វាន់ជាសាច់ប្រាក់ចំនួន ១៥,០០០ដុល្លារអាមេរិក ជូនទៅកាន់អ្នកដែលរកឃើញ។ ហើយការស្វែងរក មានអ្នកចូលរួមប្រមាណ៣០០នាក់ឯណោះ។

នៅថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភា ប៉ូលិសបានបង្ហាញរូបថតបុរសម្នាក់ ដែលថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាពនៅក្បែរកន្លែងរថយន្ដរបស់នាង ម៉ាឌីស៊ុនចតចោល។ តែមិនមានភស្ដុតាងណាមួយ អាចបញ្ជាក់បានទេថា បុរសរូបនោះជាប់ពាក់ព័ន្ធក្នុងករណីបាត់ខ្លួន។

យ៉ាងណាមិញ ​រយៈពេល៦ថ្ងៃចាប់តាំងពីថ្ងៃបាត់ខ្លួនមក នាង ម៉ាឌីស៊ុន បានទំនាក់ទំនងទៅកាន់ប៉ូលិសថា រូបនាងផ្ទាល់មានសុវត្ថិភាព និងកំពុងចាប់ផ្ដើមជីវិតថ្មីជាមួយនឹងមនុស្សម្នាក់ដែលនាងពេញចិត្ត។ ហើយខាងប៉ូលិស ក៏មិនមានសិទ្ធក្នុងការតាមចាប់ខ្លួននាងឡើយចំពោះករណីនេះ។ ចំណែកឯម្ដាយ និងមិត្តប្រុសរបស់នាងវិញ ខំស្រែកយំអង្វរហៅនាងឲ្យត្រលប់មកវិញ តែមិនទាន់ដឹងថា នាងនឹងសម្រេចចិត្តត្រលប់មក ឬយ៉ាងណាទេ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង ម៉ាឌីស៊ុន ប៊ែល
នាង ម៉ាឌីស៊ុន ប៊ែល
នាង ម៉ាឌីស៊ុន ប៊ែល
នាង ម៉ាឌីស៊ុន ប៊ែល
នាង ម៉ាឌីស៊ុន ប៊ែល
នាង ម៉ាឌីស៊ុន ប៊ែល
បុរសក្នុងកាមេរ៉ាសុវត្ថិភាព
បុរសក្នុងកាមេរ៉ាសុវត្ថិភាព
ម្ដាយ និងមិត្តប្រុសរបស់នាង ម៉ាឌីស៊ុន ប៊ែល
ម្ដាយ និងមិត្តប្រុសរបស់នាង ម៉ាឌីស៊ុន ប៊ែល
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T