បែកធ្លាយរូបភាពនិងលក្ខណៈសម្បត្តិខ្លះៗ របស់ Galaxy Note 20 និង 20+ (មានវីដេអូ)

//s5.kh1.co/ec/ecdc73f9ec97d57557bcc169772365e92272e656.jpg
បច្ចេកវិទ្យា

 ២៥-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វានៅតែមានអាថ៌កំបាំងជាច្រើន ប៉ុន្ដែទូរសព្ទប៊ិកដែលត្រូវបានគេរំពឹងថា នឹងមានការរចនាកោង តិចជាងសេរ៊ី S20។

បរទេស៖ ក្រុមគ្រួសារត្រកូល Galaxy Note តែងតែមានបង្កប់តម្រុយ បន្តពីត្រកូល S ដែលចេញលក់មុនត្រកូល Note ប៉ុន្ដែចំណុចទាំងនេះអាចនឹងមានលក្ខណៈប្លែកជាងធម្មតា នៅឆ្នាំនេះ។ គណនី OnLeaks និង Pigtou បានបង្ហោះការបែកធ្លាយនូវរូបភាព render សម្រាប់ទូរសព្ទ Samsung Galaxy Note 20 និង Note 20+ ដែលបង្ហាញពីភាពស្រដៀងគ្នាបន្តិចបន្តួច ទៅនឹងត្រកូល Galaxy S20។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះផ្នែកអេក្រង់វិញ Note 20+ ត្រូវបានគេរាយការណ៍ថា នឹងមានអេក្រង់ទំហំ៦.៩អ៊ីញ ដូចនឹង S20 Ultra ដែរ ខណៈដែល Note 20 ធម្មតានឹងមានអេក្រង់ទំហំ៦.៧អ៊ីញ។

Samsung Galaxy Note 20
Samsung Galaxy Note 20

ចំណែកកាំមេរ៉ាខាងក្រោយទូរសព្ទ ក៏អាចបង្ហាញពីតម្រុយនៃសមត្ថភាពដ៏ខ្លាំងរបស់វាដែរ។ ខណៈព័ត៌មានលម្អិតពេញលេញមិនទាន់ចេញ ត្រកូល Note​ អាចនឹងមានបំពាក់ module កាំមេរ៉ាដូច S20 Ultra មួយឬច្រើន រួមជាមួយឡេន periscope នៅលើ Note 20+។

វានៅតែមានអាថ៌កំបាំងជាច្រើន ប៉ុន្ដែទូរសព្ទប៊ិកដែលត្រូវបានគេរំពឹងថា នឹងមានការរចនាកោង តិចជាងសេរ៊ី S20។ ក្រុមហ៊ុន Samsung តែងតែមានទំនោរ ផ្ដល់នូវដំណើរការល្អដល់ត្រកូល Note ជាងត្រកូល Galaxy S បន្តិច ហើយដូច្នេះវាគ្មានអ្វីត្រូវភ្ញាក់ផ្អើល នៅពេលឃើញ RAM ឬ CPU មានការដំឡើងកាន់តែខ្ពស់។

Samsung Galaxy Note 20+
Samsung Galaxy Note 20+

ក្រុមហ៊ុន​ Samsung ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រកាសបង្ហាញ Galaxy Notes នៅក្នុងខែសីហា នឹងចេញលក់ពីរបីសប្ដាហ៍ក្រោយមក។ ដោយសារស្ថានភាពមិនច្បាស់លាស់នៃជំងឺរាតត្បាតសកលកូវីដ-១៩ វាអាចនឹងមានឥទ្ធិពល លើការបញ្ចេញស្មាតហ្វូននេះ។ ហើយយើងនៅតែរង់ចាំមើលទាំងអស់គ្នា នូវរូបរាងនិងសមត្ថភាពពិតរបស់ Galaxy Note សេរ៊ីចុងក្រោយ៕

វីដេអូ Samsung Galaxy Note 20
វីដេអូ Samsung Galaxy Note 20+
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T