ពិតទេ ក្រូចឆ្មារ និងអំបិលអាចបន្សាបជាតិស្រវឹងបាន?

//s5.kh1.co/24/248bbdbc07eab265adb0b6da42e2e7971ca5f8d7.jpg
នារី

 ២៥-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចំពោះរឿងញ៉ាំក្រូចឆ្មារ និងអំបិលជួយឲ្យស្វាងស្រវឹងនេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា វា​មិន​ខុស​ទេ ការ​ញ៉ាំ​ក្រូច​ឆ្មារ និង​អំបិល។

​រាល់​ពេល​​ផឹកគ្រឿងស្រវឹង​​រួច​ មានមនុស្ស​មួយ​ចំនួន​​ញ៉ាំ​ក្រូច​ឆ្មារ​ជាមួយ​នឹង​អំបិល ដើម្បី​បន្សាប​ជាតិ​ស្រវឹង។ ប្រសិន​បើ​ស្រវឹង ក្រូច​ឆ្មារ និង​អំបិល​ពិតជា​អាច​ជួយ​ឲ្យ​ស្វាងវិញ​បាន​មែន ឬ​យ៉ាង​ណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះរឿងញ៉ាំក្រូចឆ្មារ និងអំបិលជួយឲ្យស្វាងស្រវឹងនេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា វា​មិន​ខុស​ទេ ការ​ញ៉ាំ​ក្រូច​ឆ្មារ និង​អំបិល ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ស្រវឹង​បាន​មែន ក៏​ប៉ុន្តែក្នុង​ករណី​ដែល​ញ៉ាំ​ស្រា​តិច​តួច​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិតបានបន្តថា ប្រសិន​បើ​ញ៉ាំ​ស្រាស្រវឹង​ជោគ​ជាំ​ហើយ​នោះ ញ៉ាំ​ក្រូច​ឆ្មារ​ជាមួយ​អំបិល​​ក៏​​មិន​អាច​ជួយ​បាន​បន្សាប​ជាតិ​ស្រវឹង​បាន​ដែរ។

មិន​ត្រឹម​តែ​ការ​ញ៉ាំ​ក្រូច​ឆ្មារ​ប៉ុណ្ណោះ​ទេ​ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ស្រវឹង ប្រសិន​បើ​ត្រូវ​ការ​ជំនួយ​បន្សាប​ភ្លាម​ៗ យើង​អាច​ញ៉ាំ៖

​- ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ​ដែល​ជួយ​តាស់​ស្មារតី

-​ ញ៉ាំ​ទឹក​ក្រូច​ឆ្មារ

- ញ៉ាំ​តែ​ ឬផ្លែ​ឈើ​ពពួក​ Citrus ​ដែល​មាន​ជាតិ​ជូរ។

ប៉ុន្តែ​ត្រូវ​ចាំថា ក្បួន​ទាំង​នេះ​ជួយ​បាន​តែ​ពេល​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិច​តួច​ប៉ុណ្ណោះ បើ​ស្រវឹង​ខ្លាំង​ហើយ ​គួរ​សម្រាក និង​​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ជៀស​វាង​ខ្វះ​ជាតិ​ទឹក​ខ្លាំង ឬ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T