អ្នកជំងឺ Covid-១៩ នៅវៀតណាមឡើងដល់ករណីទី ៣២៥ បន្ទាប់ពី...

//s5.kh1.co/fe/fe3437792f69e2b734a1c87739a232ca3edec7fb.jpg
សង្គម

 ២៥-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីព្រឹកថ្ងៃអាទិត្យនេះមានករណីវិជ្ជមានជំងឺ COVID-១៩ ម្នាក់ដែលជាស្ត្រីអាយុ ៣៤ ឆ្នាំដែលបានវិលត្រឡប់មកពីប្រទេសរុស្ស៊ីវិញកាលពីដើមខែនេះ។

វៀតណាម៖ កាលពីព្រឹកថ្ងៃអាទិត្យនេះមានករណីវិជ្ជមានជំងឺ COVID-១៩ ម្នាក់ដែលជាស្ត្រីអាយុ ៣៤ ឆ្នាំដែលបានវិលត្រឡប់មកពីប្រទេសរុស្ស៊ីវិញកាលពីដើមខែនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺដែលជាជនជាតិវៀតណាមទី ៣២៥ មកពីខេត្តនីញប៊ិញ ភាគខាងជើងបានបន្ថែមថា នាងបានវិលត្រឡប់មកតាមជើងហោះហើរ VN0062 វិញនៅថ្ងៃទី ១៣ ខែឧសភា។

ក្រសួងបានបន្ថែមទៀតថា នាងធ្លាប់ឆ្លងជំងឺ COVID-19 នេះម្តងរួចហើយកាលនៅក្នុងប្រទេសរុស្ស៊ីហើយបានជាសះស្បើយពីជំងឺនេះ មុនពេលធ្វើមាតុភូមិនិវត្តន៍របស់នាង។ បន្ទាប់ពីការមកដល់របស់នាងត្រូវបានគេនាំទៅកន្លែងដាច់ដោយឡែកមួយនៅភាគខាងជើងនៃខេត្តហៃដុង។ លទ្ធផលតេស្តដំបូងរបស់នាងបានត្រឡប់មកជាអវិជ្ជមានសម្រាប់វីរុសវិញនៅថ្ងៃទី ១៣ ខែឧសភា។ ហើយនាងបានធ្វើតេស្តវិជ្ជមានចំនួន ២ ដងកាលពីថ្ងៃទី ២១ និង ២៣ ខែឧសភា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជំងឺត្រូពិកក្នុងខេត្តហៃដុង។

មនុស្ស ៣២ នាក់នៅលើជើងហោះហើរ VN0062 ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុស Covid-19 រហូតមកដល់បច្ចុប្បន្នរួមទាំងអ្នកដំណើរ ៣០ នាក់ និងសមាជិកនាវិក ២ នាក់ ដោយពួកគេទាំងអស់ត្រូវបានដាក់ដាច់ដោយឡែកនៅពេលមកដល់។

អ្នកជំងឺ COVID-19 ត្រូវបានព្យាបាលនៅខេត្តថៃប៊ិញប្រទេសវៀតណាម
អ្នកជំងឺ COVID-19 ត្រូវបានព្យាបាលនៅខេត្តថៃប៊ិញប្រទេសវៀតណាម

មនុស្ស ៣២ នាក់នៅលើជើងហោះហើរ VN0062 ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុស Covid-19។ ក្នុងចំណោមនោះមាន ២៧ នាក់កំពុងដាក់ដោយឡែក និងព្យាបាលនៅខេត្តថៃប៊ិញភាគខាងជើង ដែល ២នាក់នៅខេត្តហៃដុង ២នាក់នៅទីក្រុងហូជីមិញ និងម្នាក់ទៀតនៅខេត្តក្វាងនិញភាគខាងជើង។ អ្នកដំណើរ និងសមាជិកនាវិកទាំងអស់ត្រូវបានដាក់ដាច់ដោយឡែកបន្ទាប់ពីពួកគេបានមកដល់អាកាសយានដ្ឋានអន្តរជាតិវ៉ាន់ដុនក្នុងខេត្តក្វាងនិញ។

មកដល់ពេលនេះប្រទេសវៀតណាមបានប្រកាសថា មានអ្នកជំងឺចំនួន ៣២៥ នាក់មានចំនួន ៣២៥ នាក់ដោយមាន ២៦៧ នាក់បានជាសះស្បើយ។ រហូតមកដល់ពេលនេះពុំមានរបាយការណ៍អំពីការស្លាប់ដែលទាក់ទងនឹងជំងឺនៅក្នុងប្រទេសនេះទេ។

គួរបញ្ជាក់ផងដែរថា គ្មានការឆ្លងថ្មីនៅក្នុងសហគមន៍ត្រូវបានគេកត់ត្រានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍អស់រយៈពេលជិត ៤០ ថ្ងៃ៕

Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T