ថ្ងៃនេះប្រទេសថៃ​មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​ ២នាក់ និងអ្នកស្លាប់​ម្នាក់

//s5.kh1.co/59/59f3d42fd560db8fcccf53c1ec55c408e81b4b76.jpg
សង្គម

 ២៥-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃច័ន្ទនេះប្រទេសថៃ​មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២នាក់ និងអ្នកស្លាប់ដោយជំងឺកូវីដ១៩ម្នាក់ ​ដែលជាស្ត្រី​វ័យ ៦៨ ឆ្នាំ មានទាំងជំងឺទឹកនោមផ្អែម ខ្សោយតំរងនោម និងជំងឺលើសឈាមប្រចាំកាយផងដែរ

បាងកក៖ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃបាន​រាយការណ៍ថា​ នៅថ្ងៃច័ន្ទនេះ ប្រទេសថៃ​មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២នាក់ និងអ្នកស្លាប់​ម្នាក់ ​ដែលជាស្ត្រី​វ័យ ៦៨ ឆ្នាំ មានទាំងជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម ខ្សោយតំរងនោម និងជំងឺលើសឈាម​ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមអ្នកស្ម័គ្រចិត្តជួយសម្អាត​វត្តមួយនៅក្នុងទីក្រុងបាងកក ខណៈពេលមានករណីឆ្លងកូវីដ១៩
ក្រុមអ្នកស្ម័គ្រចិត្តជួយសម្អាត​វត្តមួយនៅក្នុងទីក្រុងបាងកក ខណៈពេលមានករណីឆ្លងកូវីដ១៩

លោក Taweesin Wisanuyothin ​ដែលជាអ្នកនាំពាក្យបាន​ឱ្យដឹងថា៖

​ករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​​ ​រួមមាន ទី១ គឺជាស្ត្រីជនជាតិចិន ដែល​បានឆ្លងជំងឺពីប្តីជាជនជាតិអ៊ីតាលី ហើយពួកគេបានធ្វើដំណើរ​ទៅលេងកោះភូកេតកាលពីថ្ងៃទី ៩ ខែមីនា។ ចំណែកម្នាក់ទៀត គឺជាស្ត្រីអ្នកដំណើរ ដែល​វិលត្រឡប់ពីប្រទេសរុស្ស៊ី ចូលទៅក្នុងប្រទេសថៃកាលពីថ្ងៃពុធកន្លងទៅ។

Taweesin Wisanuyothin
​ពលរដ្ឋថៃពាក់ម៉ាសការពារ និងឈរឃ្លាតឆ្ងាយពីគ្នា ដើម្បីការពារពីជំងឺកូវីដ១៩
​ពលរដ្ឋថៃពាក់ម៉ាសការពារ និងឈរឃ្លាតឆ្ងាយពីគ្នា ដើម្បីការពារពីជំងឺកូវីដ១៩

គួរឱ្យដឹងផងដែរថា ចាប់តាំងពី​មានករណីផ្ទុះឡើងនៃជំងឺកូវីដ១៩ កាលខែមករារហូតមកដល់ពេលនេះ ប្រទេសថៃមានអ្នកឆ្លងជំងឺសរុប ៣,០៤២នាក់ អ្នកស្លាប់ ៥៧នាក់ និងអ្នកជាសះស្បើយចំនួន ២,៩២៨នាក់៕

ច្បាប់រកគម្លាតពីសង្គម ដើម្បីការពារពីជំងឺកូវីដ១៩
ច្បាប់រកគម្លាតពីសង្គម ដើម្បីការពារពីជំងឺកូវីដ១៩
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T