PSG បង្កើន​ការ​ចរចា ដើម្បី​នាំយក Super Star មួយ​រូប​ពី​ទឹក​ដី​អ៊ី​តាលី

//s5.kh1.co/56/56aaced5fe3d8f74074ff429dfecc92e0a66b700.jpg
កីទ្បា

 ២៥-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោក Leonardo នាយកផ្នែកកីឡារបស់ក្លឹប Paris Saint-Germain ពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចុះហត្ថលេខាយកតារាឆ្នើមជម្រើសជាតិស៊ែប៊ី ដែលកំពុងត្រូវបានក្លឹបចំនួន ៣ផ្សេងទៀត ចូលខ្លួនប្រជែង​យករូបគេដូចគ្នា

បើតាមរបាយការណ៍របស់សារព័ត៌មាន Le10Sport បានរាយការណ៍ឱ្យដឹងថា​ ខ្សែបម្រើកណ្តាលរបស់ក្លឹប Lazio កីឡាករ Sergej Milinkovic-Savic នៅតែជាគោលដៅផ្ទេរជួរមុខរបស់ក្លឹបអ្នកមានបារាំង Paris Saint-Germain នារដូវកាលក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sergej Milinkovic-Savic
កីឡាករ Sergej Milinkovic-Savic

លោក Leonardo នាយកផ្នែកកីឡារបស់ក្លឹប Paris Saint-Germain ពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចុះហត្ថលេខាយកតារាឆ្នើមជម្រើសជាតិស៊ែប៊ី ដែលកំពុងត្រូវបានក្លឹបចំនួន ៣ផ្សេងទៀត ចូលខ្លួនប្រជែង​យករូបគេដូចគ្នា។

លោក Leonardo
លោក Leonardo

ទោះជាយ៉ាងណា ក្លឹបជើងឯកនៅក្របខណ្ឌ Ligue 1 មួយនេះ ជឿកជាក់ថា ក្លឹប Paris Saint-Germain អាចផ្តល់ជូននូវតម្រូវការហិរញ្ញវត្ថុបានគ្រប់គ្រាន់សម្រាប់ការទាមទាររបស់ក្លឹប Lazio និងកីឡាករ Sergej Milinkovic-Savic ស្របពេលដែលបច្ចុប្បន្ន កីឡាកររូបនេះ មានតម្លៃខ្លួនក្នុងទីផ្សារកីឡាករចំនួន ៦៤លានផោន។

កីឡាករ Sergej Milinkovic-Savic
កីឡាករ Sergej Milinkovic-Savic

សូមជម្រាបផងដែរថា Sergej Milinkovic-Savic បានផ្ទេរពីក្លឹប Genk របស់លីគកំពូលបែលហ្ស៊ិក មក​ចូលរួម​ជាក្លឹប Lazio កាលពីដើមរដូវកាល ២០១៥-២០១៦ ក្នុងតម្លៃខ្លួន ១៨លានផោន ដោយបង្ហាញខ្លួនសរុបឱ្យក្លឹប Lazio បានចំនួន ១៩៤ប្រកួត ក្នុងនោះរូបគេអាចរកគ្រាប់បាល់បានចំនួន ៣៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម​បញ្ចប់ទីបានចំនួន ២៦គ្រាប់ផងដែរ៕

កីឡាករ Sergej Milinkovic-Savic កាលលេងនៅក្លឹប Genk
កីឡាករ Sergej Milinkovic-Savic កាលលេងនៅក្លឹប Genk

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T