នេះជារូបថត បង្ហាញពីសកម្មភាព របស់ចោរម្នាក់ កំពុងតែធ្វើសកម្មភាព លួចទូរស័ព្ទដៃ ដោយប្រើចង្កឹះ ពីនារីម្នាក់ ខណៈពេលដែលនាងកំពុងជិះកង់ ដោយមិនដឹងខ្លួន នៅតាមផ្លូវមួយកន្លែង ក្នុងទីក្រុង Zhengzhou ប្រទេសចិន។

បុរស នៅហឺណានម្នាក់ ឈ្មោះ វ៉ាង បានចូលខ្លួនអោយប៉ូលីសចាប់ ក្រោយពេលរូបថត របស់គាត់ត្រូវបានផ្សព្វផ្សាយរួចមក។ គាត់បានលួចយកទូរស័ព្ទដៃមួយគ្រឿង ពីស្ត្រីម្នាក់ បានសំរេច ហើយបន្ទាប់ពី បានឃើញរូបរបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយហើយនោះ គាត់បានទូរស័ព្ទទៅកាន់ អ្នកកាសែតម្នាក់ និង សារភាពថា គាត់ជាអ្នកដែលនៅក្នុងរូបថត លើប្រព័ន្ធផ្សព្វផ្សាយនោះ មុនពេលទៅកាន់ស្ថានីយ៍ប៉ូលីស។ គាត់បាននិយាយទៀតថា គាត់ធ្វើបែបនេះ ដោយសារតែជួបការលំបាក ក្នុងការចិញ្ចឹមកូនរបស់គាត់ ដែលមានអាយុ ១២ឆ្នាំ ដោយខ្លួនឯង។

សូមទស្សនារូបភាពខាងក្រោម៖




តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]