កោរ និងបករោមដៃជើង វិធីមួយណាល្អជាង?

//s5.kh1.co/00/00fcead75e6f67126003ed820bb35daf6810e02b.jpg
នារី

 ២៥-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្រី​គ្នា​យើង​មួយ​ចំនួន​បានប្រាប់ថា បក​រោមដៃជើងល្អ​ជាង អ្នក​ខ្លះ​ថាកោរ​ល្អ​ជាង មិន​ដឹង​ជា​ធ្វើ​តាម​វិធី​ណា​ទើប​ល្អ​។

ស្រី​គ្នា​យើង​មួយ​ចំនួន​ពិបាក​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើស​រើសវិធី​បំបាត់​រោម​នៅ​លើ​ដង​ខ្លួន ឮតែ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ថា បក​ល្អ​ជាង អ្នក​ខ្លះ​ថាកោរ​ល្អ​ជាង មិន​ដឹង​ជា​ធ្វើ​តាម​វិធី​ណា​ទើប​ល្អ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាង​ក្រោម​នេះ​ជា​បទពិសោធន៍​ដែល​ចែក​រំលែក​ពី​ស្រីៗ​គ្នា​យើង​ ​មាន​ទាំង​ការ​កោរ និង​បក​រោម៖

– កញ្ញា សៀង សេរីរដ្ឋា ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង បាន​ឲ្យ​ដឹង​ថា “សម្រាប់​ខ្ញុំ ការ​បក​ល្អ​ជាង ព្រោះ​ថា វា​អត់​ធ្វើ​ឲ្យ​រន្ធ​រោម​ធំ ហើយ​រោម​អត់​ឆាប់​ដុះ​មក​វិញ​ដូច​ការ​កោរ​ទេ”

-បង​ស្រី វុទ្ធី ជា​ស្រ្តី​មេផ្ទះ​ម្នាក់​ដែរ រស់​នៅ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​ថា “ពេល​ខ្លះ​ការ​បក​ក៏​ល្អ​ជាង​ទៅ ពេល​ខ្លះ​ការ​កោរ​ក៏​ល្អ​ជាង ព្រោះ​ចំពោះ​ខ្ញុំ គ្មាន​វិធី​ណា​ល្អ​ជាង​មួយ​ណា​ទេ វិធី​ទាំង​ពីរ​សុទ្ធ​តែ​បំបាត់​រោម​បាន​ល្អ​ដូច​គ្នា”

-បង​ស្រី ថវារ៉ា ជា​ស្រ្តី​មេផ្ទះ នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ថា អ្នក​ខ្លះ​គិត​ថា ការ​កោរ​រោម​ដៃ​ជើង មិន​ល្អ​ដូច​ជា​ការ​បក​ទេ តែ​តាម​ពិត​ទៅ មិន​ថា​កោរ ឬ​បក​ទេ វា​ល្អ​មួយ​បែប​ម្នាក់ ប៉ុន្តែ​ចំពោះ​វិធី​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​ផល​ល្អ និង​អាក្រក់​រៀងៗ​ខ្លួន

ផល​ល្អ​នៃ​ការ​បក៖

– រោម​មិន​ឆាប់​ដុះ

– ​ពេល​ដុះ​មក រោម​ដុះ​ស្តើង​ៗ​ជាង​មុន។

ផល​អាក្រក់​នៃ​ការ​បក៖

– ចំណាយ​លុយ​ច្រើន-

– មាន​ការ​ឈឺ​ចាប់

– អាច​រលាក​ស្បែក

– អាច​ឡើង​ក្រហម

– រោម​អាច​ដុះ​ក្នុង​ស្បែក។

ផល​ល្អ​នៃ​ការ​កោរ៖

– ចំណាយ​ពេល​តិច លឿន

– គ្មាន​ការ​ឈឺចាប់

– សាមញ្ញ ចំណាយ​លុយ​តិច។

ផល​អាក្រក់​នៃ​ការ​កោរ៖

– រោម​ឆាប់​ដុះ​មក

– អាច​មុត​ស្បែក​ដៃ​ជើង

– ឡើង​ពក​កន្ទួល

– រោម​អាច​ដុះ​ក្នុង​ស្បែក។

និយាយ​រួម វិធី​ទាំង​ពីរសុទ្ធ​តែ​ជា​វិធី​ល្អ​ក្នុង​ការ​កម្ចាត់​រោម​លើ​ដង​ខ្លួន ហើយ​វា​ល្អ​មិន​ល្អ​គឺ​អាស្រ័យ​ទៅ​លើការ​រស់​នៅ​របស់​សាមី​ខ្លួន​ផ្ទាល់ ដោយ​សារ​គ្នាយើង​ខ្លះ គ្មាន​ពេល​សម្រាប់​ការ​បក ឬ​ខ្លះទៀត ចង់រកវិធីសាមញ្ញហើយលឿន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T