សម័យកូរ៉ូណា! សប្បករម្នាក់ យកស្បែកពស់ថ្លាន់ធ្វើជាម៉ាស់ លក់ក្នុងតម្លៃរាប់សិបដុល្លារ

//s5.kh1.co/79/7995adbb11515b59d2a4790fe14982f8447aec62.jpg
សង្គម

 ២៥-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សប្បករម្នាក់ឈ្មោះថា ប៊្រេន វូដ វ័យ៦៣ឆ្នាំ មកពីរដ្ឋផ្លរីដា បានផលិតម៉ាស់ធ្វើពីស្បែកពស់ថ្លាន់ ក្នុងគោលបំណងចំនួនពីរ គឺពាក់ការពារជំងឺកូវីដ-១៩ និងកម្ចាត់ពស់ថ្លាន់ រួមទាំងសត្វបង្គួយដែលបំផ្លាញប្រព័ន្ធអេកូឡូសុីរបស់រដ្ឋ។

អាមេរិក៖ សប្បករម្នាក់ឈ្មោះថា ប៊្រេន វូដ វ័យ៦៣ឆ្នាំ មកពីរដ្ឋផ្លរីដា បានផលិតម៉ាស់ធ្វើពីស្បែកពស់ថ្លាន់ ក្នុងគោលបំណងចំនួនពីរ គឺពាក់ការពារជំងឺកូវីដ-១៩ និងកម្ចាត់ពស់ថ្លាន់ រួមទាំងសត្វបង្គួយដែលបំផ្លាញប្រព័ន្ធអេកូឡូសុីរបស់រដ្ឋ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ប៊្រេន វូដ គឺជាម្ចាស់ហាង All America Gator Products ហើយគាត់បានមានគំនិតធ្វើម៉ាស់ស្បែកពស់ថ្លាន់នេះឡើង ដោយសារតែគាត់បានឃើញរូបភាពសេះមួយក្បាល ពាក់អាវទ្រនាប់របស់មនុស្សស្រីធ្វើជារបាំងមុខ។ បន្ទាប់មកគាត់ក៏បានខ្ចីអាវទ្រនាប់ភរិយារបស់គាត់ដើម្បីធ្វើតេស្ដសាកល្បង មើលថា តើគំនិតនេះអាចដំណើរការ ឬយ៉ាងណា។

ទន្ទឹមនឹងនេះដែរ មានអ្នកប្រមាញ់ម្នាក់ឈ្មោះថា អាមមី សៀរ បានទៅដល់ផ្ទះរបស់គាត់ ដោយនាំយកពស់ថ្លាន់ដ៏ធំមួយក្បាល។ ហើយពស់ថ្លាន់នោះ មានប្រវែងប្រមាណពី ៥.៥ម៉ែត្រ ទៅ៦ម៉ែត្រ ដែលសុីសត្វកណ្ដុរ និងក្ដាន់ជាអាហារ។

យ៉ាងណាមិញ ជាលទ្ធផលឥឡូវនេះ គាត់បានជោគជ័យក្នុងការផលិតម៉ាស់ពីស្បែកពស់ថ្លាន់នោះ និងដាក់លក់ក្នុងតម្លៃ ៩០ដុល្លារអាមេរិក នៅលើគេហទំព័រហ្វេសប៊ុករបស់គាត់ផ្ទាល់៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក ប៊្រេន វូដ
  លោក ប៊្រេន វូដ
  លោក ប៊្រេន វូដ
  លោក ប៊្រេន វូដ
ម៉ាស់ស្បែកពស់ថ្លាន់
ម៉ាស់ស្បែកពស់ថ្លាន់
ម៉ាស់ស្បែកពស់ថ្លាន់
ម៉ាស់ស្បែកពស់ថ្លាន់
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T