រូបភាពដ៏ចំលែកមួយ បានចែកចាយពាសពេញ ប្រព័ន្ធអ៊ីនធឺណេត ដែលបានបង្ហាញពីអ្នកដំណើរតាមយន្ដហោះម្នាក់ បានយកថង់ប្លាស្ទិកក្របជុំវិញខ្លួនរបស់គេ ខណៈពេលដែលធ្វើការហោះហើរ។

យោងតាមប្រភពព័ត៌មាន dailymail បានឲ្យដឹងថា បុរសដែលស្លៀកពាក់ខ្មៅ យកថង់ក្របខ្លួនឯង ហើយអោនក្បាលចុះក្រោម  នៅក្នុងរូបភាពខាងក្រោមនេះ គឺជាជនជាតិជ្វីស (Jewish) ដែលជាបុព្វជិតម្នាក់ ហើយមានដើមកំណើតជាជនជាតិ អ៊ីស្រាអែល។ មូលហេតុដែលគាត់យកថង់ប្លាស្ទិកក្របខ្លួន គឺមកពីសាសនារបស់គាត់មិនអនុញ្ញាត ឲ្យហោះពីលើកន្លែងបញ្ចុះសពនោះទេ តែយន្ដហោះដែលគាត់បានជិះនេះ គឺបានហោះពីលើកន្លែងបញ្ចុះសព។ មានជើងហោះហើរខ្លះ បានតម្រូវឲ្យហោះវាងកន្លែងបញ្ចុះសាកសព ឬ គេនឹងឲ្យដំណឹងមុនបើគេនឹងត្រូវ ជិះកាត់កន្លែងបញ្ចុះសព ដើម្បីឲ្យអ្នកកាន់សាសនាទាំងនោះ អាចរៀបខ្លួន និងមិនបានល្មើសវិន័យសាសនារបស់ពួកគេ។

មានពេលខ្លះដោយសារតែ មិនចង់ឲ្យមានគ្រោះថ្នាក់ដោយសារតែ ខ្លាចអ្នកដំណើរខ្វះអុកស៊ីសែន យន្ដហោះត្រូវបង្ខំចិត្តជិះត្រលប់ទៅ ប្រលានវិញក៏មាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះបញ្ហាមួយនេះ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]