អាមេរិកដំឡើងសាច់ដុំ បង្អួតប្រព័ន្ធអាវុធឡាស៊ែរដ៏ទំនើប ក្រោយពីធ្វើតេស្ដដោយជោគជ័យ (មានវីដេអូ)

//s5.kh1.co/03/0314b533743991ea06230b3081c464acb23a3857.jpg
បច្ចេកវិទ្យា

 ២៤-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងវីដេអូ ទិដ្ឋភាពទាំងនេះបង្ហាញពីឡាស៊ែរដែលបានបាញ់ចេញពីលើនាវាចម្បាំង ហើយបន្ទាប់មកវាហាក់ដូចជាកម្ទេចអ្វីមួយ មើលទៅដូចជាដ្រូន។

អាមេរិក៖ នាវាចម្បាំងមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានសាកល្បងដោយជោគជ័យ នូវអាវុធឡាស៊ែរដែលមានថាមពលខ្ពស់ថ្មី ដែលអាចបំផ្លាញយន្តហោះ កំឡុងពេលហោះហើរបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីថ្លែងការណ៍បាននិយាយថា រូបភាពនិងវីដេអូដែលផ្ដល់ដោយកងនាវាចរ បង្ហាញពីនាវា USS Portland ដែលមានការអនុវត្តន៍កម្រិតដំបូង នៃប្រព័ន្ធឡាស៊ែរខ្លាំងថ្នាក់ថាមពលខ្ពស់ ដើម្បីចាត់ការយន្តហោះដ្រូននៅលើអាកាស។

កាំរស្មីឡាស៊ែរដែលបាញ់ចេញពីនាវាចម្បាំង
កាំរស្មីឡាស៊ែរដែលបាញ់ចេញពីនាវាចម្បាំង

នៅក្នុងវីដេអូ ទិដ្ឋភាពទាំងនេះបង្ហាញពីឡាស៊ែរដែលបានបាញ់ចេញពីលើនាវាចម្បាំង ហើយបន្ទាប់មកវាហាក់ដូចជាកម្ទេចអ្វីមួយ មើលទៅដូចជាដ្រូន។

កងទ័ពជើងទឹកមិនបញ្ជាក់ពីទីតាំងជាក់លាក់ នៃការធ្វើតេស្ដប្រព័ន្ធអាវុធឡាស៊ែរ (LWSD) ដោយគ្រាន់តែនិយាយថា វាប្រពឹ្រត្តឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៦ ខែឧសភា។ ថាមពលនៃអាវុធនេះមិនត្រូវបានគេបង្ហាញឲ្យដឹងនោះទេ ប៉ុន្តែរបាយការណ៍ឆ្នាំ២០១៨ ពីវិទ្យាស្ថាន International Institute for Strategic Studies បាននិយាយថា គេរំពឹងថា នឹងមានវត្តមានឡាស៊ែរកម្លាំង១៥០គីឡូវ៉ាត់។

វីដេអូ

វរនាវីឯក លោក Karrey Sanders មេបញ្ជាការក្រុង Portland បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «តាមរយៈការធ្វើទំនើបកម្មនៅឯសមុទ្រ ប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកនិងយន្តហោះធុនតូច យើងនឹងទទួលបានព័ត៌មានដ៏មានតម្លៃ ស្ដីពីសមត្ថភាពរបស់ប្រព័ន្ធអាវុធឡាស៊ែរកម្រិតខ្លាំង ប្រឆាំងនឹងការគំរាមកំហែងដែលអាចកើតមាន។»

កងទ័ពជើងទឹកបាននិយាយថា ឡាស៊ែរនេះអាចមានសមត្ថភាពកម្ទេចដ្រូនឬទូកតូចៗដែលប្រដាប់ដោយអាវុធ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T