ព្រះសីហនុ ៖ យោងតាម  របាយការណ៍  របស់ការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃ ស្នង ការដ្ឋាន  នគរបាល  ខេត្តព្រះសីហនុបានឲ្យ ដឹងថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ៣ រំលងអធ្រាត្រ នៅឆ្នេរអូឈើទាល ក្រុម១៧ ភូមិ៤ ក្រុង-ខេត្តព្រះសីហនុ មានករណី លួចមួយកើតឡើង បង្ក ដោយជនសង្ស័យឈ្មោះ ប្រាក់ មករា ហៅ ទិត្យ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះ ជួល សង្កាត់លេខ ៤ ក្រុង-ខេត្ត ព្រះសីហនុ បានធ្វើសកម្មភាព ចូលលួចសម្ភារៈ របស់ជនរងគ្រោះ ជាជន បរទេស (មិនស្គាល់អត្តសញ្ញាណ) ទុកលើឆ្នេរខ្សាច់ ក្បែរកៅអីអង្គុយ ។

ខណៈជនរងគ្រោះ មិននៅក្បែរសម្ភារៈរបស់ខ្លួន ជនសង្ស័យ បានដើរតាមឆ្នេរខ្សាច់ ប្រទះឃើញ ខោខ្លី ពណ៌ត្រេអ៊ីមួយ ទុកនៅឆ្នេរខ្សាច់ ក្បែរកៅអីអង្គុយ ក៏ដើរចូលទៅធ្វើសកម្មភាព លួចខោនោះតែម្តង ដែល ក្នុងខោនោះមាន ទូរស័ព្ទដៃម៉ាក ណូគារ (ចុចពិល) ចំនួន ១ គ្រឿង, ប្រាក់ដុល្លារអាមេរិកចំនួន ៩ដុល្លារ (ប្រាំបួនដុល្លារ), ប្រាក់រៀលចំនួន ២០,០០០ ‌ (ម្ភៃពាន់រៀល), ប្រាក់ដុងវៀតណាម ចំនួន ១១,០០០ (ដប់មួយពាន់ដុង) ។

បន្ទាប់ពីលួចបានហើយ សមត្ថកិច្ចប្រចាំការ នៅក្បែរនោះ បានធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង ៩ ព្រឹក ថ្ងៃដដែល បានសម្រេចឃាត់ខ្លួន ជនសង្ស័យនេះ និងវត្ថុតាង ដែលនៅជាប់នឹងខ្លួន ជនសង្ស័យរួមមាន ម៉ូតូ ម៉ាកហុងដា វ៉េវ ពណ៌ទឹកប៊ិច ចំនួន ១ គ្រឿង (មធ្យោបាយ ធ្វើសកម្មភាព), ប្រាក់ដុល្លារអាមេរិកចំនួន ៥៩ ដុល្លារ (ហាសិបប្រាំបួនដុល្លារអាមេរិក), ប្រាក់រៀលចំនួន ៦៧,៥០០(ហុកសិបប្រាំពីរពាន់ប្រាំរយរៀល ), ប្រាក់ដុងវៀតណាម ១១,០០០(ដប់មួយពាន់ដុង), ខោខ្លីពណ៌ត្រេអ៊ីចំនួន១, បារីម៉ាក ម៉ាល់បូរ៉ូ ចំនួន ២ កញ្ចប់(ពណ៌ស និងខ្មៅ), ទូរស័ព្ទដៃម៉ាកណូគា ចំនួន១គ្រឿង និងម៉ាកសាំស៊ុងចំនួន១គ្រឿង ។

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងបញ្ជូនសំណុំរឿង ករណីជាក់ស្តែង និងជនសង្ស័យ ក្នុងបទលួច ទៅសាលា ដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕







ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]