បើសិនជាយើងទុកកុមារ តូចៗអាយុ ៣ ឆ្នាំកន្លះអោយលេងនៅតាម ផ្លូវនោះវាពិតជាមានគ្រោះថា្នក់ខ្លាំងណាស់។ ហេតុនេះ ហើយទើបបានជាមានករណី ដ៏គួរអោយរន្ធត់មួយកើតឡើងនៅប្រទេសចិន តាមប្រភពព័ត៌មានបានអោយ ដឹងថា មានអ្នកបើករថយន្តម៉ាក BMW ម្នាក់បានមានការធ្វេសប្រហែស  មិនបានពិនិត្យគ្រប់ជ្រុងជ្រយ ហើយបើករថយន្តរបស់គាត់កិន ក្មេងអាយុ ៣ ឆ្នាំកន្លះម្នាក់ ចំនួន ៣ ដងធ្វើអោយក្មេងម្នាក់នោះស្លាប់ភ្លាមមួយរំពេច។ បន្ទាប់ពីបានកិនហើយ អ្នកបើកបរមិនបាន ងាកមកមើលក្មេងម្នាក់នោះទេ បែរជាដើរចេញធ្វើព្រងើយ។ ដោយយោងទៅតាមព័ត៌មាននេះ​ សូមប្រិយមិត្តធ្វើការប្រុងប្រយ័ត្នចំពោះកូនក្មួយ ជាការប្រសើរ បំណងល្អពី ខ្មែរឡូត។

សូមប្រិយមិត្តមើលរូបភាពខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះអ្នកបើកបរម្នាក់នេះ ?

សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]